បរទេស៖ សាកសព ដែលស្នាមគ្រាប់កាំភ្លើង ចំនួន ១៨ នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីអ្វីដែលហាក់ដូចជា ការបាញ់ប្រហារគ្នា រវាងសមាជិក នៃក្រុមជួញដូរគ្រឿងញៀន ដែលជាគូប្រជែងនឹងគ្នា នៅភាគខាងជើងប្រទេស ម៉ិកស៊ិក។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យនាយកដ្ឋានសន្តិសុខ រដ្ឋលោកស្រី Rocío Aguilar បាននិយាយកាលពីថ្ងៃសុក្រថា សាកសពត្រូវបានរកឃើញ នៅតំបន់ដាច់ស្រយាលមួយ នៅជនបទភាគខាងជើងរដ្ឋ Zacatecas ។
លោកស្រីបាននិយាយថា មានភស្ដុតាងដែលថា ការស្លាប់នៅក្នុងទីក្រុង Valparaiso បណ្តាលមកពីការប្រឈមមុខគ្នា រវាងខ្មាន់កាំភ្លើង មកពីក្រុមគូប្រជែង Sinaloa និង Jalisco ៕ ប្រែសម្រួលៈ ណៃ តុលា