ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក​ ធ្វើទស្សនកិច្ច ទៅកាន់ព្រំដែន ភាគខាងត្បូង ដើម្បីដោះស្រាយវិបត្តិ

បរទេស៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបំពេញទស្សនកិច្ច ទៅកាន់ព្រំដែនភាគខាងត្បូង របស់អាមេរិក ក្នុងពេលដែលបញ្ហាវិបត្តិ នៃជនភៀសខ្លួន កំពុងកើតមានជាបន្តបន្ទាប់ និងក៏ដូចជាបញ្ហារិះគន់ ប្រឆាំងទៅនឹងរដ្ឋាភិបាល របស់លោកស្រីផងដែរ។

លោកស្រី Harris ក៏បានធ្វើដំណើរទៅដល់ អគារពន្ធនិងគយ នៅក្នុងតំបន់ព្រំដែនផងដែរព្រមទាំង មជ្ឈមណ្ឌលដំណើរការ ជនអន្តោប្រវេស El Paso នៅក្នុងរដ្ឋតិចសាស ដែលស្ថិតនៅជាប់ទៅនឹងព្រំដែន ជាមួយនឹងប្រទេសមិកស៊ិកូ។

នៅទីនោះលោកស្រី ក៏បានជួបជាមួយនឹងក្រុមក្មេង ដែលបានឆ្លងព្រំដែនខុសច្បាប់ជាច្រើននាក់ ព្រមទាំងក្រុមប្រធានអង្គការ ក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ ចំនួននៃការចាប់ខ្លួន ជនអន្តោប្រវេសខុសច្បាប់ នៅក្នុងតំបន់ព្រំដែនរបស់អាមេរិក បានកើនឡើងខ្លាំងមិនធ្លាប់មានឡើយ រយៈពេល២១ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះ ត្រឹមខែឧសភាមាន ដល់ទៅ១៨០ ០០០នាក់ហើយ ក្នុងខែមេសា មានទៅដល់១៧៩ ០០០នាក់៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top