ព័ត៌មានអន្តរជាតិ

លោក Biden៖ អាហ្គានីស្ថាន ដល់ពេលត្រូវតែ សម្រេចចិត្ត ដោយខ្លួនឯង

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅសប្តាហ៍នេះ បានធ្វើការលើកឡើងមួយបន្ថែមថា ពលរដ្ឋអាហ្គានីស្ថានទាំងអស់ គួរតែចាំបាច់ធ្វើការ សម្រេចចិត្តដោយខ្លួនឯង ចំពោះជោគវាសនារបស់ខ្លួន នៅក្នុងអំឡូងពេល បំពេញទស្សនកិច្ច របស់ប្រធានាធិបតីអាហ្គានីស្ថាន លោក Ashraf Ghani នៅឯសេតវិមានអាមេរិក។

ទូរទស្សន៍ BBC បានចេញផ្សាយដែរថា នៅក្នុងកិច្ចប្រជុំនោះលោក Biden ក៏បានធ្វើការសន្យា ក្នុងការបន្តការគាំទ្រ ទៅដល់ប្រទេសអាហ្គានីស្ថានដដែល ទោះបីជាអាមេរិកនិងយោធាណាតូ នឹងដកវត្តមានរបស់ខ្លួន ចេញទាំងអស់គ្នា នៅត្រឹមខែកញ្ញាខាងមុខ។

បញ្ហាដកទ័ពអាមេរិក និងណាតូ នៅពេលនេះកំពុងក្លាយទៅជា ប្រធានបទដ៏ក្តៅគគុក ខណៈដែលដំណើរការ កំពុងប្រព្រឹត្តទៅ ប៉ុន្តែក្រុងតាលីបង់បែរជាបានបង្កើន កម្លាំងវាយប្រហារ និងរឹបអូសបានទីតាំងប្រយុទ្ធ កានតែច្រើនផងដែរ ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ក្នុងសកម្មភាពវាយប្រហារចុងក្រោយនេះ នៅក្នុងប្រទេសអាហ្គានីស្ថាន កាលពីដើមសប្តាហ៍កន្លងទៅ អង្គការសហប្រជាជាតិ ក៏បានព្រមាននិងសំដែង ក្តីព្រួយបារម្ភខ្លាំង ចំពោះការវាយលុកយ៉ាងខ្លាំងក្លា របស់ក្រុងតាលីបង់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top