វ៉ាស៊ីនតោន៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការបាក់ រលំផ្នែកខ្លះនៃអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់នៅទីប្រជុំជនឆ្នេរ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៩ នាក់ហើយ ខណៈដែលសាកសពជាច្រើនត្រូវបាន រកឃើញពេញមួយយប់ក្នុងការស្វែងរក និងប្រតិបត្ដិការជួយសង្គ្រោះដែលកំពុងបន្ត។

អភិបាលក្រុង Miami-Dade លោក Daniella Levine Cava បានលើកឡើងថា“ រហូតមកដល់ថ្ងៃនេះជនរងគ្រោះម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយយើងបានរកឃើញជនរងគ្រោះចំនួន ៨ នាក់នៅនឹងកន្លែង ដូច្នេះខ្ញុំសូមបញ្ជាក់នៅថ្ងៃនេះថា ចំនួនអ្នកស្លាប់មានដល់ទៅ ៩ នាក់ហើយ”៕
ដោយ ឈូក បូរ៉ា
