ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធមិនប្រគល់កំណត់ត្រា នុយក្លេអ៊ែរ កាលពីខែមុន ទៅ IAEA នោះទេ

តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនប្រគល់កំណត់ត្រា នៃសកម្មភាព នុយក្លេអ៊ែរ របស់ខ្លួន ទៅឱ្យទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) នោះទេបន្ទាប់ពីមានការយល់យោគ ជាបណ្តោះអាសន្ន ដែលបានឈានដល់ក្នុងខែមករា បានផុតកំណត់។

ទីភ្នាក់ងារសារព័ត៌មាន សភាផ្លូវការប្រឹក្សា អ៊ីស្លាម បានដកស្រង់សម្តីលោក Mohammad Baqer Qalibaf ដែលបានលើកឡើងថា “គ្មានអ្វីត្រូវបានពង្រីកទៀតនោះទេ ហើយដូច្នេះធាតុទាំងអស់ ដែលបានកត់ត្រា នៅខាងក្នុង នឹងមិនត្រូវបានផ្តល់ ឱ្យទីភ្នាក់ងារនោះទេ” ។

ឆ្លើយនឹងសំនួររបស់សមាជិកសភាមួយរូបនៅក្នុងអង្គប្រជុំជាសាធារណៈមួយលោក Qalibaf បានបន្ថែមថា កំណត់ត្រាទាំងនេះជាកម្មសិទ្ធិរបស់អាជ្ញាធរអ៊ីរ៉ង់ ហើយផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម (SAPCS) កំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់។

ទង្វើរបស់ SAPCS ត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ នៅខែធ្នូ ឆ្នាំ២០២០ ដែលតម្រូវឱ្យមានវិធានការផ្សេងទៀត ដែលសាខាប្រតិបត្តិអ៊ីរ៉ង់បញ្ឈប់ការអនុវត្តពិធីសារបន្ថែមលើសន្ធិសញ្ញាមិនរីកសាយអាវុធ (NPT) ត្រឹមថ្ងៃទី២៣ ខែកុម្ភៈក្នុងករណីដែលទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ត្រូវបានអនុវត្ត មិនបានលុបចោល។

IAEA និងមន្រ្តីអ៊ីរ៉ង់បានឈានដល់ការយោគយល់គ្នាជាបណ្តោះអាសន្ន កាលពីខែកុម្ភៈដើម្បីរក្សាកាមេរ៉ាឃ្លាំមើលរបស់ IAEA នៅក្រោមការត្រួតពិនិត្យរបស់អ៊ីរ៉ង់ក្នុងរយៈពេល ៣ ខែរហូត ដល់ថ្ងៃទី ២៤ ខែឧសភា ហើយបញ្ជូនឯកសារទាំងនោះទៅទីភ្នាក់ងារនេះតែបន្ទាប់ពីមានការដាក់ទណ្ឌកម្មលើប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កាលពីថ្ងៃសុក្រ IAEA បានទាមទារឱ្យមាន “ការឆ្លើយតបជាបន្ទាន់ ពីប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងការបន្តការប្រមូលការកត់ត្រា និងការរក្សាទុកទិន្នន័យ” ដែលអាចធ្វើទៅបាន ដូចដែលបានព្រមព្រៀង នៅក្នុងការយល់យោគគ្នា បណ្តោះអាសន្នពីមុនមក៕

ដោយ ឈូក បូរ៉ា

To Top