ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅរុស្ស៊ី កំពុងកើនឡើង ខណៈបណ្ដាប្រទេស អាស៊ីប៉ាស៊ីហ្វិក ចាប់ផ្ដើមវិធានការបិទខ្ទប់ឡើងវិញ

ម៉ូស្គូ៖ ទីក្រុងម៉ូស្គូបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួន ហើយអាហ្វ្រិកខាងត្បូង បានរៀបចំការរឹតត្បិតឡើងវិញ សម្រាប់រយៈពេលពីរសប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងទម្រង់ថ្មី ដែលមានការរាលដាលខ្លាំង។

ប្រទេសឥណ្ឌូនេស៊ី បានឃើញការឆ្លងជាង ២១,០០០ នាក់ក្នុងមួយថ្ងៃ ដែលប្រទេសនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានពង្រីក ឬដាក់កម្រិតឡើងវិញនូវការរឹតត្បិត ដើម្បីដោះស្រាយករណីឆ្លងថ្មីៗ ដែលកំពុងកើនឡើង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ទោះបីជាមានវ៉ាក់សាំង បានកាត់បន្ថយចំនួននៃការឆ្លងមេរោគនៅក្នុងប្រទេសអ្នកមានជាច្រើនក៏ដោយ ក៏វីរុសកូវីដ-១៩ទម្រង់ថ្មី ដែលមានឈ្មោះថា Delta នៅតែជាក្តីកង្វល់ដដែល។

មេរោគឆ្លងទម្រង់ថ្មីនេះឥឡូវមាននៅក្នុង ៨៥ ប្រទេសហើយ ជាប្រភេទឆ្លងរាលដាលខ្លាំងជាងគេក្នុងចំណោមទម្រង់ថ្មីជាច្រើននៃជំងឺកូវីដ-១៩ ។

ខណៈពេលដែលនៅអឺរ៉ុប និងសហរដ្ឋអាមេរិកទប់ស្កាត់ការឆ្លងប្រចាំថ្ងៃ បានធូរស្រាលនៅពេលកម្មវិធីចាក់វ៉ាក់សាំង ទទួលបានផ្លែផ្កានោះ ប្រទេសរុស្ស៊ី កំពុងប្រឈមនឹងរលកទី៣ ដ៏សាហាវ។

ទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៤៤ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយមួយថ្ងៃបន្ទាប់ពី Saint Petersburg បានបង្កើតតួលេខខ្ពស់បំផុតរបស់រុស្ស៊ី កាលពីពេលមុន។

Saint Petersburg បានរៀបចំការប្រកួតចំនួនយូរ៉ូ ឆ្នាំ២០២០ ចំនួន ៦ ហើយគ្រោងនឹងរៀបចំវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយចំនួនអ្នកទស្សនាបានកើនឡើងដល់ពាក់កណ្តាល ប៉ុន្តែនៅតែមានចំនួន ២៦,០០០ នាក់។

ប្រទេសរុស្ស៊ី បានឃើញការផ្ទុះនៃការឆ្លងថ្មីចាប់តាំងពីពាក់កណ្តាលខែមិថុនា ដែលជំរុញដោយមេរោគឆ្លងទម្រង់ថ្មី។ ក្រុមមន្រ្តីនៅទីក្រុងមូស្គូ កំពុងជំរុញឱ្យប្រជាជនរុស្ស៊ី ដែលមានការសង្ស័យលើវ៉ាក់សាំង ដើម្បីទទួលការចាក់ថ្នាំបង្ការ។

នៅក្នុងនោះដែរ អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បានប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ និងរហ័ស គឺជាចម្លើយតែមួយគត់ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះ៕

ដោយ ឈូក បូរ៉ា

To Top