បរទេស ៖ នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Huons Global Co បានប្រកាសថា នឹងចាប់ផ្តើមធ្វើការផលិត វ៉ាក់សាំង របស់រុស្សី Sputnikដំបូងនៅដើមខែកញ្ញា ខាងមុខនេះហើយ ។
ផែនការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការស្នើសុំមួយ ដោយមូលនិធិវិនិយោគ ដោយផ្ទាល់ពី រុស្សីឬ RDIF ក្នុងការស្វែងរកទីផ្សារនិងការបង្កើនផលិតកម្ម នៃវ៉ាក់សាំង របស់រុស្សីមួយនេះផងដែរ ។
កាលពីខែមេសាកន្លងមក ក្រុមហ៊ុនដដែលនេះធ្លាប់ បានបញ្ជាក់ម្តងហើយថា ខ្លួននឹងអាចក្លាយទៅជាអ្នក ផលិតវ៉ាក់សាំង Sputnik នេះឲ្យបានទំហំប្រមាណជា១០០លានដូស ក្នុងមួយខែសម្រាប់ធ្វើការនាំចេញ ។
យោងតាមការបញ្ជាក់ ជាចុងក្រោយ ដែលធ្វើឡើងដោយក្រុមហ៊ុន Houns បានឲ្យដឹងដែរថា ខ្លួននឹងធ្វើការជម្រុញឲ្យ ផលិតកម្មផលិតកាន់តែច្រើនឡើងដល់ទំហំ៣០លានដូស ក្នុងមួយខែនៅត្រឹមបំណាច់ឆ្នាំនេះ ៕
ប្រែសម្រួល៖ស៊ុនលី