ព័ត៌មានអន្តរជាតិ

TOP NEWS ៖ ឯកសារការពារជាតិ​ សម្ងាត់របស់អង់គ្លេស ពាក់ព័ន្ធនឹងរុស្ស៊ី ត្រូវបានគេរកឃើញ នៅចំណតរថយន្តក្រុង

បរទេស ៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតអំពីរបៀប ដែលឯកសារ ការពារជាតិ សម្ងាត់ដោយបញ្ជាក់ពីចលនានៃនាវាចម្បាំង ដែលនាំឱ្យរុស្ស៊ីបាញ់ព្រមាន នាវាចម្បាំងអង់គ្លេស នៅឆ្នេរសមុទ្រតំបន់ Crimean ដែលសារសំខាន់នោះ គឺត្រូវបានគេរកឃើញនៅចំណតឡាន ក្រុងក្នុងប្រទេសអង់គ្លេស ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមក្រសួងការពារជាតិ អង់គ្លេស ថា បុគ្គលិកម្នាក់បានប្រាប់ខ្លួន​ កាលពីសប្តាហ៍មុនថា ឯកសារត្រូវបានបាត់បង់ ហើយការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើង ។

លោក Brandon Lewis រដ្ឋមន្រ្តីអៀរឡង់ខាងជើង បានប្រាប់ Sky News កាលពីថ្ងៃអាទិត្យថា “វាមិនអាចកើតឡើងបានទេ” ។ វាត្រូវបានគេរាយការណ៍យ៉ាង ត្រឹមត្រូវនៅពេលនោះ … មានការស៊ើបអង្កេតផ្ទៃក្នុងមួយចំពោះស្ថានភាពនោះ” ។

សូមជម្រាបថា សមាជិកអនាមិក នៃសាធារណៈជន បានប្រាប់ BBC ថា ពួកគេបានរកឃើញចំនួន ៥០ ទំព័រនៃព័ត៌មាន ចំរុះនៅខាងក្រោយចំណតឡាន ក្រុងមួយក្នុងរដ្ឋ Kent ភាគខាងត្បូងប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ ។

ឯកសារនោះបានពិភាក្សាពីប្រតិកម្មរបស់រុស្ស៊ី​ ដែលអាចកើតមាន ចំពោះនាវាចម្បាំង អង់គ្លេស HMS ដែលកំពុងធ្វើដំណើរឆ្លងកាត់ដែន ទឹកអ៊ុយក្រែននៅឯនាយឆ្នេរ គ្រីមេនៅថ្ងៃពុធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top