ព័ត៌មានអន្តរជាតិ

CNN បានក្លាយជាទីភ្នាក់ងារ សារព័ត៍មានចិន ដោយសារតែ រាយការណ៍ នូវតួលេខមួយនេះ

យោងតាមសេចក្តី រាយការណ៍ របស់ព័ត៍មានបរទេស បានឲ្យដឹងថា ទូរទស្សន៍ស៊ីអិនអិន (CNN) កន្លងមក ដែលតែងតែផ្សព្វផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះ របស់ប្រទេសចិន កាលពីថ្មីៗនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់អាមេរិក ពិពណ៌នាជាទីភ្នាក់ងារ សារព័ត៍មានចិន ដោយសារតែទូរទស្សន៍ ស៊ីអិនអិន បានប្រើប្រាស់នូវតួលេខផ្លូវការមួយ ក្រុមរបស់រដ្ឋាភិបាលចិន ។ តួលេខដែល CNN បានយកមកប្រើគឺ៖ “ទ្រង់ទ្រាយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ របស់ប្រទេសចិន បានលើសពី១០០០លានដូស” ។

តាមពិតអត្ថបទ រាយការណ៍របស់ CNN មួយនេះ អាចនិយាយថា ត្រឹមតែជាការអនុវត្តទូទៅ តែប៉ុណ្ណោះ ទោះបីជាក្នុងសេចក្តី រាយការណ៍នេះ ពិតជាបានកោតនិងញញើត នូវល្បឿនចាក់វ៉ាក់សាំង ដ៏លឿនរបស់ចិន ប៉ុន្តែក៏បានបណ្កប់នូវអត្ថន័យ ជាច្រើនទៀត មើលទៅដូច ជាពិបាកនឹងយល់។ ទោះបីជាបែបនេះក៏ដោយ CNN នៅតែទទួលរង នូវការឡោមព័ទ្ធនិងវាយប្រហារពីសំណាក់ Fox News ក្រុមអ្នកប្រកបវិជ្ជាជីវៈសារ ព័ត៍មានស្តាំនិយម និងអ្នកប្រើប្រាស់អ៊ីនធើណិត របស់អាមេរិកជាច្រើន ។

ទូរទស្សន៍Fox News និងក្រុមអ្នកប្រកបវិជ្ជាជីវៈ សារព័ត៍មានស្តាំ និយមបានពិពណ៌នា CNN ប្រដូចនឹងទីភ្នាក់ងារសារព័ត៍មានចិន ដោយស្តីបន្ទោស CNN ថាបានប្រើប្រាស់នូវ តួលេខផ្លូវការរបស់ចិន គឺជាការជួយផ្សព្វផ្សាយ ដល់ប្រទេសចិន។

ការវាយប្រហារ របស់ទូរទស្សន៍ Fox News និងក្រុមអ្នកប្រកបវិជ្ជាជីវៈ សារព័ត៍មានស្តាំនិយម ។ល។ ទៅលើទូរទស្សន៍CNN បានក្លាយជារឿងធម្មតា ទៅហើយ គំនុំរវាងភាគីទាំងពីរនេះសឹង តែអាចនិពន្ធទៅជារឿង ប្រលោមលោកមួយក្បាល ជាពិសេសលោក Rupert Murdoch ថៅកែរបស់ទូរទស្សន៍ Fox News ដែលចង់រកស៊ីនៅប្រទេសចិន តែត្រូវបានគេបដិសេធ ហើយខឹងខ្លាំង ប្រែទៅជាកំហឹង ហើយបានប្រើប្រាស់ បណ្តាញ​ ផ្សព្វផ្សាយរបស់ខ្លួន ធ្វើការប្រឆាំង នឹងចិនដូចឆ្កួត។ ទន្ទឹមនឹងនេះ តាមរយៈការប្រតិកម្ម របស់ប្រជាជនអាមេរិក ក៏គ្រប់គ្រាន់សម្រាប់អ្នកខាងក្រៅ អាចឃើញនូវអារម្មណ៍ប្រឆាំង នឹងចិនរបស់សង្គមអាមេរិក នាពេលបច្ចុប្បន្ន គឺលក្ខណៈកាន់តែខ្លាំងឡើងៗ ។

ទោះបីជាមាន អ្នកប្រើប្រាស់ អ៊ីនធើណិតអាមេរិក ខ្លះបានបញ្ចេញមតិ ដោយប្រកាន់ នូវភាពយុត្តិធម៍ក៏ដោយ ប៉ុន្តែនៅតែមាន មនុស្ស ជាច្រើនបានព្រលយពាក្យថា ៖ “នេះជាតួលេខផ្លូវការរបស់ចិន ដូច្នេះមិនអាចជឿទេ”។ មានអ្នកខ្លះនិយាយថា ៖“វ៉ាក់សាំងរបស់ចិនពុំមានប្រសិទ្ធភាព សម្រាប់បង្កាការពារទេ” ។
ស្ថិតក្រោមការផ្សព្វផ្សាយ ពាក្យចចារាមនិងបង្ខូចកេរ្តិ៍ឈ្មោះ មិនឈប់ឈរពីប្រព័ន្ធព័ត៍មានគោល របស់អាមេរិកអស់រយៈពេល យូរមកហើយ បានធ្វើឲ្យការយល់ដឹង របស់សាធារណៈជន អាមេរិក ចំពោះប្រទេសចិន គឺប្រែទៅជាស្ថានភាពផ្សេងមួយទៀត មានមនុស្សមិនតិចទេ ដែលជឿថា ប្រទេសចិននៅតែរង ការរាតត្បាត ពីជំងឺកូវីដ១៩ និងកំពុងស្ថិតក្នុងស្ថានការណ៍ លំបាកខ្លាំងដដែល អ្វីដែលអ្នកខាងក្រៅ មើលឃើញ សុទ្ធតែជាការផ្សព្វផ្សាយ របស់រដ្ឋាភិបាលចិនតែប៉ុណ្ណោះ ពួកគេមិនអាចទទួលយក ការពិតអំពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងឡើយ ក៏ដូចជា “ការពិតដែលប្រទេសចិនល្អ ប្រសើរជាងអាមេរិក”។

ប្រហែលជា CNN ក៏អាចក្រៀមក្រំចិត្តដែរ ព្រោះសេចក្តី រាយការណ៍នេះមិនថា មើលពីជ្រុងមួយណា ក៏ដោយគឺសុទ្ធតែ“ប្រក្រតី” ហើយខ្លួនក៏​បានប្រកាន់ខ្ជាន់ នូវការអនុវត្តដូចពេលកន្លង មកផងដែរ ពោលគឺ៖ ពាក្យពិតមានតែមួយភាគ ពាក្យកំហុសមានបីភាគ នៅសល់ប៉ុន្មានសុទ្ធ តែពាក្យពុំបានការទាំងអស់ នេះជាទម្រង់គំរូ សម្រាប់រាយការណ៍ព័ត៍មានបែប CNN ។ ទោះបីធ្វើបែបនេះក៏ដោយ ហេតុតែបរិយាកាសបញ្ជេញមតិ នៅអាមេរិកនា ពេលបច្ចុប្បន្នគឺ ៖ “បើមិនមែនប្រឆាំង នឹងចិនទាំងស្រុងទេ នោះគឺមិនប្រឆាំងចិនតែម្តង” ដូច្នេះបានជាCNN គេចមិនផុតពីវាសនា​ ត្រូវគេតាមស្តី បន្ទោស និងវាយប្រហារថា គាំទ្រចិន។

បច្ចុប្បន្ននៅអឺរ៉ុបមាន ប្រព័ន្ធព័ត៍មានខ្លះ គឺមិនសប្បាយក្នុងចិត្តនៅពេលដែលមើលឃើញចិន មើលឃើញអក្សរចិន ឧទាហរណ៍ព្រឹត្តិការណ៍ ពានរង្វាន់អឺរ៉ុប២០២០ ដែលកំពុងតែប្រារព្ធទៅ ការប្រកួត គឺអស្ចារ្យណាស់ ប៉ុន្តែអ្វីដែលប្រព័ន្ធព័ត៍មាន អឺរ៉ុបជាច្រើន បានចាប់អារម្មណ៍ គឺផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មនៅជុំវិញទីលានប្រកួត ដែលពោសពេញដោយអក្សរចិន ព្រមទាំងផ្លាកសញ្ញាពាណិជ្ជកម្មរបស់ផលិតផលចិនទៅវិញ។

ប្រទេសចិន នាពេលបច្ចុប្បន្នបានប្រែខ្លួនពីអ្នក ស៊ីឈ្មួញគេក្លាយទៅជាថៅកែ ហើយទទួលរងការបង្ខូចកេរ្តិ៍ឈ្មោះ គ្រប់ប្រភេទ ដូចជាបញ្ហាសិទ្ធិមនុស្ស បញ្ហាសេរីភាពជាបន្តបន្ទាប់ ។ ចំណែកអ្នកឧបត្ថម្ភ លំដាប់កំពូល ទាំង១២ក្នុងព្រឹត្តិការណ៍ ពានរង្វាន់អឺរ៉ុបលើកនេះ មានតែ ក្រុមហ៊ុន Volkswagen របស់អាល្លីម៉ង់មួយគត់ ដែលជាក្រុមហ៊ុនក្នុងស្រុក របស់អឺរ៉ុប គ្មានការឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុនចិន ប្រហែលជាពិបាកនឹងរៀប ចំព្រឹត្តិការណ៍ពាន រង្វាន់អឺរ៉ុបនេះ ពិតណាស់គឺខ្លួនឯងឥតកំណើត បែបជាទៅ ស្តីបន្ទោស អ្នកដទៃខិតខំខ្លាំងពេក ទាំងនេះហើយ គឺជាចិត្តគំនិតទូទៅរបស់សារព័ត៍មាន និងប្រជាជនអឺរ៉ុបមួយចំនួនធំនាពេលបច្ចុប្បន្ន ៕

To Top