ម៉ូស្គូ៖ ទោះផ្ទុះករណីកូវីដ១៩ខ្លាំងក្តី ក៏ទីក្រុង Saint Petersburg បន្តធ្វើម្ចាស់ផ្ទះ បាល់ទាត់ អឺរ៉ូ ១លើ៨ ក្រុម ចុងក្រោយដែរ។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
អ្នករៀបចំកម្មវិធី ប្រកួតបាល់ទាត់អឺរ៉ូ ឆ្នាំ២០២០ បានថ្លែងអះអាងថា “ទោះជា ផ្ទុះករណីឆ្លង ជំងឺកូវីដ១៩ខ្លាំង យ៉ាងណាក៏ក្តី ក៏ដំណើរការធ្វើជាម្ចាស់ផ្ទះ របស់ទីក្រុង Saint Petersburg សម្រាប់ប្រកួតជម្រុះក្រុម ១លើ៨ នៅតែបន្តទៅមុខដដែល”។
តួលេខផ្លូវការផ្លូវការមួយ របស់ប្រទេសរុស្ស៊ី បានបង្ហាញថា ទីក្រុងម៉ូស្គូនិងទីក្រុង Saint Petersburg បានបង្កើតអត្រា ឆ្លងរាតត្បាតថ្មីមួយ សម្រាប់ការស្លាប់ ដោយសារវីរុស កាលពីថ្ងៃច័ន្ទ ខណៈប្រទេសនេះ កំពុងប្រយុទ្ធនឹងរលកទី ៣ ដ៏សាហាវនេះ។
កាលពីថ្ងៃចន្ទ រដ្ឋធានីរបស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ១២៤ នាក់ពី Covid ខណៈពេលដែលទីក្រុងទី ២ Saint Petersburg បាន រាយការណ៍ថា មាន ១១០ នាក់ដែលឈរនៅ លើកំណត់ត្រានៃទីក្រុងទាំងពីរ កាលពីចុងសប្តាហ៍។
ប្រែសម្រួលដោយៈ សយ សុភា