អាមេរិកៈ និយតករសុវត្ថិភាព អាកាសអាមេរិក បានជូនដំណឹងដល់ ក្រុមហ៊ុនប៊ូអ៊ីង ថា យន្ដហោះថ្មីបំផុត របស់ក្រុមហ៊ុន ប្រភេទ Boeing 777X នឹងត្រូវការ ការធ្វើតេស្ត និងវិភាគបន្ថែម រយៈពេលជាង ២ ឆ្នាំទៀត មុននឹងអាចចេញលិខិតបញ្ជាក់ (វិញ្ញាបនបត្រ) បាន។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាន កំណត់ពេលវេលាសម្រាប់ Boing 777X ជាផ្លូវការ ដោយនិយាយថា យន្ដហោះនេះ មិនទាន់ត្រៀមរួចរាល់ ដើម្បីឈានដល់ដំណាក់កាល បន្ទាប់នៃការវាយតំលៃនោះទេ ។ នេះបើយោងតាមលិខិតមួយ ផ្ញើទៅកាន់ក្រុមហ៊ុន ដែល AFP ទទួលបាន ។
