ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី អាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារបន្ទាន់ដើម្បីការពារ ដល់ពួកគេពីវីរុសកូរ៉ូណា ។
លោក Widodo បានថ្លែងឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយតែខ្សែវីដេអូ ថា ទីភ្នាក់ងារត្រួតពិនិត្យឳសថ និងចំណីអាហារជាតិ ហៅកាត់ថា (BPOM) បានផ្តល់អាជ្ញាបណ្ណសុវត្ថិភាព ដល់ការប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) សម្រាប់កុមារដែលមាន អាយុ១២ដល់១៧ឆ្នាំ ហេតុដូច្នេះ ការចាក់វ៉ាក់សាំងសម្រាប់កុមារ ក្នុងអាយុអំឡុងនេះ អាចចាប់ផ្តើមភ្លាមៗបាន ។
ចាប់តាំងមានវត្តមានវីរុស ក្លាយពូជរបស់ឥណ្ឌា Delta ចូលមកក្នុងទឹកដីឥណ្ឌូនេស៊ី កុមារជាច្រើនបានឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់ ១២,៥ភាគរយ ។ នេះបើយោងតាមទិន្នន័យ ដែលបានផ្តល់ដោយសមាគមពេទ្យកុមារ ឥណ្ឌូនេស៊ី ។
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារ BPOM បានអនុញ្ញតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុ១២ដល់១៧ឆ្នាំ ដោយប្រើដូសជាមធ្យម ។
កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌូនេស៊ី បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន៤០.៣៤៩.០៤៩ដូស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា