ព័ត៌មានអន្តរជាតិ

ចិន៖ មន្ត្រីជប៉ុន ហៅកោះតៃវ៉ាន់ថា ជាប្រទេសនោះ គឺជាការបំពានដ៏ធ្ងន់ធ្ងរ

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ការដែលមន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសជប៉ុន ហៅកោះតៃវ៉ាន់ថា ជាប្រទេសនៅក្នុងពេលថ្មីៗនេះនោះ គឺជាការរំលោភបំពានដ៏ធំមហិមានិងធ្ងន់ធ្ងរ។

អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការព្រមានអំពី ការគម្រាមកំហែងកើនឡើង បង្កដោយកិច្ចសហការគ្នារវាងចិននិងរុស្ស៊ី និងបាននិយាយថា វាជារឿងដ៏ចាំបាច់ ដែលត្រូវភ្ញាក់ខ្លួនចំពោះសម្ពាធ របស់ទីក្រុងប៉េកាំងលើតៃវ៉ាន់ និងការពារកោះដែលជាប្រទេស លទ្ធិប្រជាធិបតេយ្យមួយនេះ។

កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ប្រទេសជប៉ុន បានបញ្ជូនឲ្យតៃវ៉ាន់ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន១,២៤លានដូស ក្រោយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន បានចោទប្រកាន់ប្រទេសចិន ពីបទរារាំងខ្លួនមិនឲ្យទទួលបានថ្នាំវ៉ាក់សាំង ស្របពេលមានការផ្ទុះឆ្លងមេរោគកូរ៉ូណា កាន់តែអាក្រក់នៅតៃវ៉ាន់។

គួរបញ្ជាក់ថាទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាកោះគ្រប់គ្រងខ្លួនដោយខ្លួនឯង ដែលលាតសន្ធឹង ១៦១គីឡូម៉ែត្រ នៅក្បែរតំបន់ឆ្នេរចិននោះ ថាជាផ្នែកនៃទឹកដីរបស់ខ្លួន និងមិនធ្លាប់បដិសេធចំពោះការប្រើប្រាស់កម្លាំង ដើម្បីសម្រេចគោលដៅខ្លួននោះឡើយ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top