ព័ត៌មានអន្តរជាតិ

Update៖ មនុស្សស្លាប់យ៉ាងហោចណាស់ជាង ៧០នាក់ ដោយសាររលកកំដៅ កើនឡើងខ្លាំងរហូតជិត ៥០អង្សាសេ នៅកាណាដា

កាណាដា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង​ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា ពលរដ្ឋជាច្រើននាក់បានស្លាប់ នៅក្នុងប្រទេសកាណដា ខណៈដែលសីតុណ្ហភាពនៅទូទាំង តំបន់ភាគខាងត្បូងប៉ាស៊ីហ្វិក ដែលស្ថិតនៅភាគពាយព្យបន្តកើនឡើង ដែលបានបំបែកនៅក្នុងកំណត់ត្រា ។

ប៉ូលិសនៅរដ្ឋ British Columbia បានឲ្យដឹងថា ពួកគេបានឆ្លើយតបចំពោះការស្លាប់ភ្លាមៗជិត ៧០នាក់ចាប់តាំងពីថ្ងៃច័ន្ទ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ ។

ពួកគេលើកឡើងថា ការដុតកម្ដៅនៅក្នុងតំបន់ គឺជាកត្តារួមចំណែកមួយផងដែរ ។

កាលពីថ្ងៃអង្គារ ប្រទេសកាណាដា បានកត់ត្រាសីតុណ្ហភាពជាថ្មីម្តងទៀតដែល មិនធ្លាប់មានសម្រាប់ថ្ងៃទីបីជាប់ៗគ្នាគឺ ៤៩.៥ អង្សាសេ នៅទីក្រុង Lytton រដ្ឋ British Columbia ។

គួររំលឹកថា កាលពីសប្តាហ៍មុន សីតុណ្ហភាពនៅកាណាដា មិនដែលលើសពី៤៥អង្សាសេនោះទេ ។

លោក Mike Kalanj ដែលលជាកងកម្លាំងខេមរភូមិន្ទកាណដា បាននិយាយថា “សូមពិនិត្យអ្នកជិតខាងរបស់អ្នក ពិនិត្យសមាជិកគ្រួសារ និងពិនិត្យលើមនុស្សវ័យចំណាស់ ដែលអ្នកអាចស្គាល់” ។

គាត់បានបញ្ជាក់ថា “យើងកំពុងមើលឃើញថា អាកាសធាតុនេះអាចបង្កគ្រោះថ្នាក់ដល់សមាជិកដែលងាយរងគ្រោះ នៅក្នុងសហគមន៍របស់យើង ជាពិសេសមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top