អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ថា តុលាការកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានចេញប្រកាសសាលក្រមពីការកាត់ទោសដល់លោក Jacob Zuma អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ឲ្យជាប់ពន្ធនាគាររយៈពេល១៥ខែ ។
គាត់ត្រូវបានគេផ្តល់ឲ្យពេល៥ថ្ងៃដើម្បីប្រគល់ខ្លួនគាត់ទៅប៉ូលសស ។ ដោយខកខាននោះ ប៉ូលិសសត្រូវតែបញ្ជាឱ្យចាប់ខ្លួនតែម្តង ។
ការកាត់ទោសនេះបានធ្វើឡើង បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញបានរកឃើញថា គាត់មានកំហុសពីការម៉ាក់ងាយចំពោះការប្រឆាំងនឹងបទបញ្ជារបស់ខ្លួនដែលនឹងបង្ហាញខ្លួននៅក្នុងការស៊ើបអង្កេតអំពីអំពើពុករលួយ ខណៈដែលគាត់កាន់មុខតំណែងជាប្រធានាធិបតី ។
ពេលវេលាកាន់អំណាចរបស់លោក Zuma ដែលបានបញ្ចប់នៅឆ្នាំ២០១៨ ត្រូវបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយការចោទប្រកាន់អំពើពុករលួយ ។
គេបានដឹងថា អ្នកជំនួញត្រូវបានគេចោទប្រកាន់ថា បានឃុបឃិតជាមួយអ្នកនយោបាយដើម្បីជះឥទ្ធិពលដល់ដំណើរការនៃការសម្រេចចិត្តធ្វើអ្វីមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា