ព័ត៌មានអន្តរជាតិ

UN បង្កើនកញ្ចប់ប្រាក់ សម្រាប់បេសកកម្ម ថែរក្សាសន្តិភាព សម្រាប់ឆ្នាំក្រោយ ៦ពាន់លានដុល្លារ

បរទេស ៖ សមាជិករដ្ឋទាំងអស់ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ដើម្បីប្រមូលឲ្យបាន កញ្ចប់ថវិកា ប្រមាណជា៦ពាន់លានដុល្លារ សម្រាប់បេសកកម្មថែរក្សា សន្តិភាពចំនួន១២ ដែលប្រតិបត្តិការនៅឆ្នាំក្រោយ។

គណកម្មការថវិកា របស់មហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានសមាជិក សរុប១៩៣ ប្រទេសបានសម្រេច ក្នុងការបង្កើនថវិកា សម្រាប់កិច្ចការងារថែរក្សា សន្តិភាព សម្រាប់ឆ្នាំក្រោយ ពោលគឺរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ហើយវានឹងត្រូវអនុម័តនៅថ្ងៃពុធនេះ។

មន្ត្រីជាន់ខ្ពស់ របស់ UN បាននិយាយថា បេសកកម្មថែរក្សាសន្តិភាព ភាគច្រើន ត្រូវបានគេដឹងថា មាននៅក្នុងទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៍ា ហើយក្នុងនោះសហរដ្ឋអាមេរិក គឺ ជាអ្នកចែកវិភាគទាន ច្រើនជាងគេឬត្រូវជា២៨ភាគរយ នៃកញ្ចប់ថវិកា និងតាមពីក្រោយដោយប្រទេសចិន មាន១៥,២ភាគរយនិងជប៉ុនទី៣មាន៨,៥ភាគរយ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top