ព័ត៌មានអន្តរជាតិ

ប្រេស៊ីលផ្អាកជា បណ្ដោះអាសន្ន កិច្ចព្រមព្រៀងទិញវ៉ាក់សាំង Covaxin ចំនួន ២០ លានដូស ដែលមានទឹកប្រាក់ ចំនួន ៣២៤ លានដុល្លារជាមួយក្រុម ហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា

បរទេស ៖ ប្រទេសប្រេស៊ីល បាន«ផ្អាកជាបណ្ដោះអាសន្ន» នូវកិច្ចព្រមព្រៀងទិញ ដែលមានទឹកប្រាក់ ចំនួន ៣២៤ លានដុល្លារជាមួយក្រុមហ៊ុន ផលិតវ៉ាក់សាំងឥណ្ឌា Bharat Biotech ដើម្បីទិញវ៉ាក់សាំង Covaxin ចំនួន ២០ លានដូស បន្ទាប់ពីអតីតមន្រ្តីក្រសួងសុខាភិបាលបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការចុះកិច្ចសន្យា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលប្រទេសប្រេស៊ីល បានប្រកាសនៅលើបណ្តាញ សង្គមធ្វីធើរថា « រដ្ឋាភិបាលសហព័ន្ធ មិនបានចំណាយ ប្រាក់សូម្បី មួយសេន សម្រាប់កិច្ចសន្យានោះទេ… ប៉ុន្តែដោយសារតែបញ្ហាការអនុលោម តាមច្បាប់ រដ្ឋាភិបាលបានសម្រេចចិត្តផ្អាក កិច្ចសន្យាជាបណ្តោះអាសន្ន” ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថា និយាយ នៅឯសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសអាមេរិចខាងត្បូង មួយនេះ លោក Marcelo Queiroga បាន និយាយថា ក្រុមរបស់លោកនឹងធ្វើការ ស៊ើបអង្កេតលើកិច្ចសន្យា ក្នុងដំណាក់កាលព្យួរនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top