បរទេស ៖ លោក Stephen Leatherman នៃសាកលវិទ្យាល័យអន្តរជាតិ Florida និយាយថា កង្វះខាតការពង្រឹង នៅក្នុងការសាងសង់អាគារ ឬការខូចខាតដោយសារ តែទឹកដល់គ្រឹះរបស់អគារ គឺទំនងជាពិរុទ្ធជន (មូលហេតុ) នៃការដួលរលំអគារ លំនៅស្ថាន នៅរដ្ឋ ផ្លរីដា នោះទេ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន AFP នៅលើបណ្តាញសង្គម ធ្វីតធ័រ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
សូមជម្រាបថា ហេតុការណ៍បាក់រលំអគារ លំនៅស្ថាន កម្ពស់ ១២ជាន់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើតឡើង បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ១១នាក់ និងបន្ដបាត់ខ្លួនជាង ១៥០នាក់ ។
បច្ចុប្បន្ននេះក្រុមការងារ ពាក់ព័ន្ធកំពុងមមាញឹក ក្នុងការជីកកាយរកសាកសព និងអ្នកដែលនៅមានជីវិត ហើយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ក៏គ្រោងនឹងចុះទៅ ទីតាំងផ្ទាល់ផងដែរ នៅថ្ងៃស្អែកនេះ ដើម្បីពិនិត្យមើលពីស្ថាន ភាពនៅទីនោះ ៕
ប្រែសម្រួលៈ ណៃ តុលា