បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈថៃ បាននិយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មានចំនួន ៥៧នាក់ និង រកឃើញអ្នកឆ្លងថ្មី ៥ ៥៣៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី ៥ ៥៣៣ នាក់ ដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ៩៩% ឬ ៥ ៤៨៩ នាក់ ត្រូវបានរកឃើញក្នុងចំណោម ប្រជាជនជាទូទៅ ខណៈ ៤៤ នាក់ រកឃើញក្នុងចំណោម អ្នកទោសពន្ធនាគារ ។
ក្នុងរយៈពេល ២៤ ម៉ោងមកនេះ ក៏មានអ្នកជំងឺកូវីដ-19 ចំនួន ៣ ២២៣ នាក់បានជាសះស្បើយ ហើយត្រូវបានរំសាយ ចេញពីមន្ទីរពេទ្យ៕
