ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានដាក់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់កុមារអាយុ១២ដល់១៧ឆ្នាំ ដែលជារដ្ឋធានីជាតិបានធ្វើឡើងដំបូងបង្អស់របស់ខ្លួនសម្រាប់ការ ចាក់ថ្នាំដល់មនុស្សវ័យជំទង់ ។
យ៉ាងហោចណាស់ក្រុមនិស្សិតតិចបំផុត ១០០នាក់ បានទទួលដូសដំបូងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ ចាក់វ៉ាក់សាំងនៅតាមសាលាសាធារណៈ ភាគកណ្តាលក្រុងហ្សាការតា ។ ការចាក់ថ្នាំនៅក្នុងទីក្រុង គឹជាគោលដៅដើម្បីធ្វើការចាក់វ៉ាក់សាំងដែលមានកុមារច្រើននាក់ចំនួន ១,៣លាននាក់ នៅតាមសាលារៀននានា និងមណ្ឌលថែទាំជំងឺ ។
កុមារអាយុ ១២ដល់ ១៧ឆ្នាំ ដែលអាចចាក់វ៉ាក់សាំង Sinovac បន្ទាប់ពីទីភ្នាក់ងារត្រួតពិនិត្យឳសថ និងចំណីអាហារជាតិរបស់ប្រទេសឥណ្ឌនេស៊ី បានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់ដោយផ្តល់អាជ្ញាបណ្ណឲ្យប្រើប្រាស់ កាលពីយប់ថ្ងៃអាទិត្យ ។
គិតត្រឹមថ្ងៃទី១ ខែកក្កដា ពលរដ្ឋជាង៣០,៤៨លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ ទន្ទឹមនឹងនេះដែរ ១៣,៦៧លានបានទទួលដូសលើកទី២ របស់ពួកគេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា