ព័ត៌មានអន្តរជាតិ

ផ្ទុះអាវុធ នៅព្រំដែន ឥណ្ឌា-កាស្មៀ បណ្តាលឲ្យ ស្លាប់យោធាម្នាក់ និងក្រុមសកម្ម ប្រយុទ្ធ៥នាក់

ស្រឹងហ្គារ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ និងយោធាឥណ្ឌាចំនួន១នាក់ ត្រូវបានសម្លាប់ នៅក្នុងពេលបាញ៉ប្រហារគ្នារ នៅតំបន់គ្រប់គ្រងដោយឥណ្ឌា និងកាស្មៀ ។

ការបាញ់ប្រហារគ្នា បានកើតឡើងនៅក្នុងភូមិ Hanjin-Rajpora ស្រុក Pulwama ចម្ងាយប្រមាណ៣៧គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃក្រុង Srinagar ដែលរដ្ឋធានីគ្រប់គ្រងដោយប្រទេសឥណ្ឌា-កាស្មៀ ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា “ក្នុងចំណោមក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ ម្នាក់ក្នុងចំណោមពួកគេជាមេបញ្ជាការប្រចាំស្រុក” ។

ប៉ូលិសបានឲ្យដឹងថា ការបាញ់ប្រហារបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានរួមដៃគ្នាជាមួយប៉ូលិស យោធា និងយោធាប៉ារ៉ា បានបើកប្រតិបត្តិការ និងរុករកនៅក្នុងភូមិ ដោយផ្អែកលើព័ត៌មានសម្ងាត់ ដែលបានប្រាប់អំពីវត្តមាននៃក្រុមសកម្មប្រយុទ្ធ ។

មន្ត្រីជាន់ខ្ពស់មួយរូបបានបរិយាយអំពីការស្លាប់ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ “ជ័យជម្នះដ៏ធំធេង” ។ ទន្ទឹមនឹងនេះដែរ មន្ត្រីប៉ូលិស១រូបបានរងរបួស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបាញ់ប្រហារមកលើក្រុមប៉ូលិស នៅក្នុងក្រុង Anantnag ។

ប៉ូលិសបានឲ្យដឹងថា កាលពីថ្ងៃពុធ ក្រុមសកម្មប្រយុទ្ធចំនួន៣នាក់ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារស្រដៀងគ្នា នៅក្នុងតំបន់នៃស្រុក Kulgam ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top