ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត៧នាក់ ដោយសារហេតុការណ៍ អគ្គីភ័យឆាបឆេះ នៅក្រុង Chestermere ប្រទេសកាណាដា

អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ទូរទស្សន៍ CTV បានផ្សាយថា ពលរដ្ឋចំនួន៧នាក់ ក្នុងនោះរាប់ទាំងកុមារចំនួន៤នាក់បានស្លាប់ នៅក្នុងពេលមានអគ្គីភ័យមួយបានឆាបឆេះផ្ទះមួយខ្នង នៅក្រុង Chestermere ប្រទេសកាណដា កាលពីថ្ងៃសុក្រ ។

អគ្គីភ័យបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ នៅក្នុងទីក្រុង ចម្ងាយប្រមាណ១៦គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុង Calgary ខេត្ត Alberta ។

មូលហេតុនៃការបង្កឲ្យមានអគ្គីភ័យកើតឡើង ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top