បរទេស ៖ ក្រុមមន្រ្តីបាននិយាយ នៅថ្ងៃសុក្រថា សហរដ្ឋអាមេរិក រំពឹងថា នឹងបញ្ចប់ការ ដកកងទ័ពរបស់ខ្លួនចេញពីប្រទេស អាហ្វហ្គានីស្ថាន នៅចុងខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីបានប្រកាសថា ទាហានអាមេរិក និងណាតូទាំងអស់ បានចាកចេញ ពីមូលដ្ឋានអាកាសធំបំផុត របស់ប្រទេសដែលមានជម្លោះនេះ ។
យោងតាមវែបសាយ TIMES MALTA ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីសង្គ្រាម អស់រយៈពេល ២០ ឆ្នាំ ប្រធានាធិបតីអាមេរិក លោក Joe Biden បានកំណត់ពេលវេលា នៅថ្ងៃទី ១១ ខែកញ្ញាសម្រាប់ការដកចុងក្រោយ នៃទាហាននៅសល់ នៅលើគោក។
ព័ត៌មានដែលថាកងទ័ពអាមេរិក បានចាកចេញពីមូលដ្ឋាន ទ័ពអាកាស Bagram បានជំរុញការរំពឹងទុកថា ការដកខ្លួននឹងត្រូវបានបញ្ចប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ប៉ុន្តែលេខាធិការ សារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បាននិយាយថា កងទ័ពនឹងស្ថិតនៅក្រៅប្រទេស នៅចុងខែសីហានេះ ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												
 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									