ព័ត៌មានអន្តរជាតិ

រដ្ឋអាជ្ញាប្រទេសប្រេស៊ីល នឹងស៊ើបអង្កេតលើបណ្តឹងប្រឆាំងនឹង ប្រធានាធិបតី Bolsonaro នៅក្នុងករណីអំពើពុករលួយលុយ រាប់លានដុល្លារ ក្នុងការទិញវ៉ាក់សាំង

បរទេស៖ ការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបើកការស៊ើបអង្កេតមួយ ដែលអះអាងថា លោកប្រធានាធិបតី Jair Bolsonaro បានដឹង ប៉ុន្តែមិនបានរាយការណ៍នោះទេ អំពីការចោទប្រកាន់ អំពើពុករលួយក្នុងការទិញវ៉ាក់សាំងការពារមេរោគ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្តីជូនដំណឹងមួយកាលពីព្រឹកថ្ងៃសុក្រ ការិយាល័យអគ្គព្រះរដ្ឋអាជ្ញា បានជូនដំណឹងដល់តុលាការកំពូលសហព័ន្ធ ឱ្យបើកការស៊ើបអង្កេត លើព្រឹត្តិការណ៍ដែលបានរាយការណ៍ ដោយសមាជិកព្រឹទ្ធសភាចំនួន ៣ រូប ដែលបានចោទប្រកាន់ជាផ្លូវការថា លោកប្រធានាធិបតី ប្រព្រឹត្តអំពើមិនស្របច្បាប់។

ការស៊ើបអង្កេតបឋមនឹងធ្វើឡើង ដើម្បីកំណត់ថាតើត្រូវបន្តការចោទប្រកាន់ប្រឆាំង នឹងប្រធានាធិបតី ឬយ៉ាងណា។

សូមជម្រាបថា កាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភារបស់ប្រទេសប្រេស៊ីល បានចោទប្រកាន់ថា កិច្ចព្រមព្រៀងទិញវ៉ាក់សាំងតាមយន្តការ Covaxin ផលិតនៅឥណ្ឌា គឺជាការឈានមុខគេក្នុងការកិបកេងប្រាក់រាប់លានដុល្លារ ដែលសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីBolsonaro បានបង្កើតផែនការនេះ ហើយប្រធានាធិបតី ក៏បានដឹងអំពីរឿងកឹបកេងនេះដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top