បរទេស៖ក្រុមមន្ត្រី នៃក្រសួងការពារជាតិអ៊ុយក្រែន នៅសប្តាហ៍នេះ កំពុងទទួលរងការរិះគន់ យ៉ាងខ្លាំងថា បានសើចចំអកទៅលើ យោធាជាស្ត្រីតាមរយៈ
រូបភាពយោធាជាស្ត្រី ជាច្រើននាក់ ដែលកំពុងដើរក្បួន ប៉ុន្តែបែរជាបានប្រើប្រាស់ស្បែកជើង កែងទៅវិញ។
រូបភាពនេះ ត្រូវបានក្រសួង ការពារជាតិអ៊ុយក្រែន យកមកប្រើប្រាស់ ដើម្បីធ្វើការផ្សព្វផ្សាយត្រៀម ព្រឹត្តិការណ៍ខួបលើកទី៣០ នៃពិធីបុណ្យឯករាជ្យជាតិ របស់ខ្លួនដែលគ្រោងធ្វើឡើង នៅក្នុងខែសីហាខាងមុខនេះ។
ពលរដ្ឋអ៊ុយក្រែន ព្រមទាំងក្រុមអ្នកច្បាប់ ជាច្រើន បាននាំគ្នាប្រតិកម្ម ទៅនឹងរូបភាពទាំងនេះ ហើយបានថា នាំគ្នាសំណូមពរថាចង់ឲ្យរដ្ឋមន្ត្រី ក្រសួងការពារជាតិ អ៊ុយក្រែន លោក Andriy Taran ចូលរួមព្រឹត្តការណ៍នេះ ដោយពាក់ស្បែកជើងកែងដូចគ្នាដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

