រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡាបានចេញ ប្រកាសមួយឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន២.៩៦៩នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លង សរុបនៅក្នុងប្រទេស កើនឡើងដល់១៦៨.៣៧៤នាក់ ។
សេចក្តីប្រកាសបានដាក់ថា ចំនួនអ្នកស្លាប់បានកើនឡើង ដល់៣.៤៦១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៤២នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុង រយៈពេល២៤ម៉ោងកន្លងទៅនេះ ។
តួលេខ របស់ក្រសួងបានឲ្យដឹងថា សរុបអ្នកជំងឺ ចំនួន១៣៩.៤៧៣នាក់ បានចាកចេញពីមន្ទីរពេទ្យ និងវត្ថុវិភាគជាង២,៧៨លាននាក់ បានធ្វើតេស្តរកមើល មេរោគបង្កជំងឺកូវីដ-១៩ ។
ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២ករណីជាលើកដំបូង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
