ព័ត៌មានអន្តរជាតិ

លោក Xi ថ្លែងប្រាប់លោក Macron និងលោកស្រី Merkel ថាចង់បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយអ៊ឺរ៉ុប

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ប្រធានាធិបតី បារាំង លោក Emmanuel Macron និងលោកស្រីអធិកាបតី អាល្លឺម៉ង់ Angela Merkel ថាលោកពិតជាមានក្តី រំពឹងទុកថាប្រទេសចិន និងប្លុកអ៊ឺរ៉ុប នឹងអាចបន្តពង្រឹងកិច្ចការងារ សហប្រតិបត្តិការកាន់តែ ប្រសើរឡើង ។

នៅថ្ងៃវិដេអូខល ដែលមានភាគីនៃបណ្តាប្រទេស ទាំង៣ចូលរួមគ្នានោះលោក Xi ក៏បានបញ្ជាក់ ពីសង្ឃឹមរបស់លោកទៀតដែរថា អ៊ឺរ៉ុបនឹងដើរតួយ៉ាងខ្លាំងបន្ថែមទៀត ទៅលើកិច្ចការងារ អន្តរជាតិ កិច្ចការងារជាយុទ្ធសាស្ត្រ ដោយឯករាជ្យនិងស្មោះត្រង់ ជាពិសេសគឺផ្តល់ភាពស្មើគ្នា ទៅដល់មជ្ឈដ្ឋានអាជីវកម្មសម្រាប់អាជីវកម្ម និងក្រុមហ៊ុន របស់ប្រទេសចិនផងដែរ ។

ជាការឆ្លើយតប ការិយាល័យ របស់លោកស្រី Merkel បានអះអាងថាមេដឹកនាំទាំង៣ ពិតជាបានផ្តល់ទស្សនៈរវាងគ្នា មែននៅក្នុងកិច្ចប្រជុំ ចំពោះបញ្ហាទំនាក់ទំនងចិន និងអ៊ឺរ៉ុបហើយបញ្ជាក់ដែរថា មេដឹកនាំទាំងបី ក៏បានពិភាក្សា គ្នាទៅលើបញ្ហាពាណិជ្ជកម្មអន្តរជាតិ ការការពារអាកាសធាតុនិង បញ្ហាជីវៈចម្រុះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top