ហ្វីលីពីន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា មនុស្សចំនួន៥០នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីយន្តហោះយោធាចំនួន ១គ្រឿងបានធ្លាក់ នៅក្នុងទឹកដីហ្វីលីពីន ។
យន្តហោះដឹកជញ្ជូន Lockheed C-130 បានដឹកមនុស្សចំនួន៩៦នាក់ ភាគច្រើនជាកងទ័ព នៅគ្រាដែលយន្តហោះបង្ហាញខ្លួននៅលើផ្លូវរត់ នៅព្រលានយន្តហោះ Jolo នៅខេត្ត Sulu កាលពីថ្ងៃអាទិត្យ ។
កងទ័ពក្នុងចំណោមកងទ័ពជំនួយជាច្រើននាក់ដែលបានបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធឥស្លាម ដូចជាក្រុម អាប៊ូ សៃយ៉ាប់ (Abu Sayyaf) ជាដើម ។
ក្រសួងការពារជាតិបានឲ្យដឹងថា ការស្លាប់ជាក្រុមយោធាជំនាញ ប៉ុន្តែជនស៊ីវិលចំនួន៣នាក់ ដែលនៅលើដីក៏បានស្លាប់ដែរ ។
មនុស្សចំនួន៥នាក់ ត្រូវបានគេរាយការណ៍បឋមថា បានចុះបញ្ជីជាអ្នកដែលកំពុងបាត់ខ្លួន ប៉ុន្តែអ្នកដំណើរទំាងអស់នៅលើយន្តហោះនាពេលឥឡូវនេះត្រូវបានរាប់គ្រប់ចំនួនហើយ ។
អ្នកនាំពាក្យមួយរូបមកពីកងកម្លាំងយោធានៃប្រទេសហ្វីលីពីន បានប្រាប់ដល់សារព័ត៌មាន ABS-CBN ថា ពួកគេកំពុងស្វែងរកទិន្នន័យកត់ត្រា ដើម្បីស្វែងរកហេតុផលបង្កឲ្យយន្តហោះធ្លាក់ ។
លោកនាយឧត្តមសេនីយ៏ Edgard Arevalo បានថ្លែងថា មិនមានសញ្ញាណាមួយបញ្ជាក់អំពីការវាយប្រហារមកលើយន្តហោះនេះនោះទេ ។
យន្តហោះបានធ្លាក់ចុះ នៅវេលាម៉ោង១១និង៣០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣និង៣០នាទីម៉ោងសកល ស្ថិតនៅចម្ងាយ២-៣គីឡូម៉ែត្រពីក្រុង Jolo ដែលដឹកជញ្ជូនកងទ័ពពីមូលដ្ឋាន Cagayan de Oro ដែលស្ថិតនៅភាគខាងត្បូងនៃដែនកោះ Mindanao ។
អគ្គបញ្ជាការយោធា Sobejana បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា “វារត់ខុសផ្លូវ ដោយព្យាយាមបង្កើនថាមពល ប៉ុន្តែវាមិនអាចធ្វើទៅរួច” ។
សេចក្តីថ្លែងការណ៍មួយចេញដោយកងកម្លាំងយោធាប្រចាំតំបន់ ដែលជាសេនាធិការចម្រុះ ហៅថា Joint Task Force Sulu បានឲ្យដឹងថា “ចំនួនម្នាក់ក្នុងចំណោមកងទ័ពត្រូវបានគេមើលឃើញថា បានលោតចេញពីយន្តហោះ នៅមុនពេលយន្តហោះបុកដី ដោយរួចពីសេចក្តីស្លាប់ នៅមុនពេលយន្តហោះផ្ទុះឆេះដោយសារធ្លាក់បុកនឹងដី” ។
មិនទាន់មានការពិព័ណ៌នាលម្អិតអំពីថា យ៉ាងណានោះទេ ពួកគេបានគ្រប់គ្រងស្ថានការណ៍ចេញពីយន្តហោះ ឬស្ថានភាពរបស់ពួកគេដែលផ្តល់ឲ្យយើងដឹង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ភាគច្រើននៃអ្នកនៅលើយន្តហោះទាំងនោះ ទើបតែបញ្ចប់វគ្គហ្វឹកហ្វឺនថ្មីៗកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។
យន្តហោះ ពីដំបូងឡើយជាសេវាកម្មជាមួយនឹងកងកម្លាំងអាកាសសហរដ្ឋអាមេរិក ត្រូវបានប្រគល់ដល់ហ្វីលីពីន នៅក្នុងខែមករា ។
វាត្រូវបានគេចាត់ទុកជាយន្តហោះដំបូង ក្នុងចំណោមយន្តហោះ២គ្រឿង ដែលប្រើប្រាស់ជាយន្តហោះមានកម្លាំងខ្លាំងក្នុងការដឹកជញ្ជូន ដោយសហរដ្ឋអាមេរិក ស្ថិត្រោមកិច្ចសហប្រតិបត្តិការការពារជាតិ ។
យន្តហោះនេះបានហោះហើរជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៨ ។ នេះបើយោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍បានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា