បាងកក, Sputnik៖ អគ្គិភ័យនៅថ្ងៃអង្គារ បានចាប់ផ្តើមនៅម៉ោង ១៦ និង ៥៥ នាទីម៉ោងក្នុងស្រុក ដែលមានរយៈពេលមួយថ្ងៃ បន្ទាប់ពីការផ្ទុះដ៏ខ្លាំង មួយបានកើតឡើង នៅរោងចក្រផលិតស្នោប្លាស្ទិចមួយ នៅក្នុងស្រុក Bang Phli ប្រទេសថៃ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បណ្តាញអ្នករាយការណ៍ តាមអ៊ីនធឺណេត បាននិយាយថា អគ្គិភ័យថ្មីនេះបានកើតឡើង កាលពីថ្ងៃអង្គារលើទីតាំង នៃរោងចក្រគីមី ដែលឆេះ នៅជាយក្រុងបាងកក ហើយវាត្រូវបានពន្លត់ ដោយក្រុមពន្លត់អគ្គីភ័យ ក្នុងរយៈពេល ១៥ នាទី។
សូមជម្រាបថា ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅរោងចក្រ ផលិតស្នោផ្លាស្ទិចមួយ កាលពីថ្ងៃច័ន្ទ ដែលបណ្តាលឱ្យមនុស្សជាង ២០ នាក់រងរបួស។ ការផ្ទុះនេះបានបង្កឱ្យមានអគ្គិភ័យដ៏ធំមួយ ដែលបណ្តាលឱ្យខូចខាតទាំងរោងចក្រ និងអគារនិងផ្ទះនៅក្បែរនោះ៕ ប្រែសម្រួលៈ ណៃ តុលា