ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសអ៊ីស្រាអែល ចំពោះការបំផ្លាញរោងចក្រនុយក្លេអ៊ែរ នាពេលថ្មីៗនេះ

តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះសកម្មភាពបំផ្លិចបំផ្លាញមួយប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរមួយ នៅជិតទីក្រុង Karaj នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiee បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងបានបញ្ជាក់ពីការបំផ្លិចបំផ្លាញ ហើយយើងបានបញ្ជាក់ជាថ្មីម្តងទៀត”។

លោកបានលើកឡើងថា អ៊ីស្រាអ៊ែលបានធ្វើដូចនេះ ដើម្បីរារាំងកិច្ចចរចានុយក្លេអ៊ែរ និងដើម្បីបញ្ជូនសញ្ញាមួយ ដែលថាពិភពលោកមិនចាំបាច់ជជែកជាមួយអ៊ីរ៉ង់ទៀតនោះទេ ជុំវិញការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។

កាលពីថ្ងៃទី២៣ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការប៉ុនប៉ងបំផ្លិចបំផ្លាញទៅលើរោងចក្រនុយក្លេអ៊ែរនៅជិតទីក្រុង Karaj ដោយមិនបានបញ្ជាក់ពីការខូចខាតនោះទេ៕ដោយ ឈូក បូរ៉ា

To Top