ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ថ្កោលទោសអ៊ីស្រាអែល ចំពោះការបំផ្លាញរោងចក្រនុយក្លេអ៊ែរ នាពេលថ្មីៗនេះ
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះសកម្មភាពបំផ្លិចបំផ្លាញមួយប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរមួយ នៅជិតទីក្រុង Karaj នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiee បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងបានបញ្ជាក់ពីការបំផ្លិចបំផ្លាញ ហើយយើងបានបញ្ជាក់ជាថ្មីម្តងទៀត”។ លោកបានលើកឡើងថា អ៊ីស្រាអ៊ែលបានធ្វើដូចនេះ ដើម្បីរារាំងកិច្ចចរចានុយក្លេអ៊ែរ និងដើម្បីបញ្ជូនសញ្ញាមួយ ដែលថាពិភពលោកមិនចាំបាច់ជជែកជាមួយអ៊ីរ៉ង់ទៀតនោះទេ ជុំវិញការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ កាលពីថ្ងៃទី២៣ ខែមិថុនា...