Covid-19

ក្រសួងសុខាភិបាលប្រទេសថៃ ស្នើឱ្យមានវិធានការតឹងរ៉ឹងជាងមុន ឱ្យប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ និងមិនចាកចេញពីខេត្តរបស់ពួកគេ

បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានស្នើឱ្យមានវិធានការតឹងរ៉ឹងជាងមុន ដើម្បីលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ និងមិនចាកចេញពីខេត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សំណើរបស់ក្រសួងសុខាភិបាល ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាព Covid-19 (CCSA ) នឹងឃើញអំពីកម្រិតលើការធ្វើដំណើរទៅវិញទៅក្នុងឆ្លងខេត្ត និងការផ្លាស់ប្តូរម៉ោងទិញទំនិញ និងម៉ោងដឹកជញ្ជូនសាធារណៈ។

អ្នកនាំពាក្យរបស់ CCSA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា“ គោលការណ៍នេះគឺដើម្បីកំនត់ចលនាប្រជាជន ចេញពីតំបន់របស់ពួកគេ និងហាមឃាត់ចលនាឆ្លងខេត្ត។ មន្ត្រីគួរតែបង្កើតប៉ុស្តិ៍ត្រួត ពិនិត្យដើម្បីកាត់បន្ថយការចល័តនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top