ព័ត៌មានអន្តរជាតិ

អជ្ញាធរថៃគ្រោងរឹតបន្តឹង ថែមទៀតខណៈអ្នកស្លាប់ កើនឡើងខ្លាំង

បរទេស៖ ក្រសួងសុខាភិបាលនៅ ថ្ងៃព្រហស្បតិ៍ បានធ្វើការដាក់សំណើរថ្មី មួយទៅកាន់រដ្ឋាភិបាលក្នុងការរឹតបន្តឹង ការធ្វើដំណើរនិងការរឹតបន្តឹង ទៅលើ តំបន់ដែលមានកម្រិតហនិភ័យខ្ពស់ ចំពោះការរីករាលដាលនៃវិរុសកូវីដ។

ការចេញផ្សាយដែលត្រូវបានធ្វើឡើងដោយ CNA បានបញ្ជាក់ថាក្នុងនោះលោកនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha នឹងត្រូវធ្វើការពិនិត្យ និងពិចារណាទៅលើបញ្ហានេះ​ នៅព្រឹកថ្ងៃសុក្រនេះហើយ។

សេចក្តីប្រកាសដោយក្រសួងសុខាភិបាល បានឲ្យដឹងថាខ្លួនរំពឹងថា នឹងអាចកំណត់ការធ្វើដំណើររបស់ពលរដ្ឋក្នុងការចេញពីផ្ទះ ព្រមទាំងការធ្វើដំណើរឆ្លងកាត់ ខេត្តជាដើមហើយ ជាពិសេសគឺការ ទប់ស្កាត់ទៅលើទីតាំងដែល មិនចាំបាច់និងប្រមូលផ្តុំផងដែរ។

ការប្រកាសដដែលរបស់ក្រសួង ក៏បានបញ្ជាក់ដែរថា ការរឹតបន្តឹងថ្មីនឹងធ្វើឡើងរយៈ ពេល១៤ថ្ងៃដែលនឹងកំណត់យកទីក្រុង បាងកកនិងតំបន់ហនិភ័យមួយចំនួន ទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top