ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ខ្វះស្បៀងអាហារ ប្រហែល៨៦ម៉ឺនតោន នៅឆ្នាំនេះ

បរទេស៖ អង្គការស្បៀងអាហារនិងកសិកម្ម របស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមមុខ នឹងកង្វះខាតស្បៀងអាហារ ប្រហែល ៨៦០ ០០០ តោន នៅឆ្នាំនេះ ដោយព្រមានថា ប្រទេសនេះអាចជួបប្រទះ នូវ“ រយៈពេលលំបាក” នៅដើមខែក្រោយ។

យោងតាមសារព័ត៌មាន Yahoo Mail ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសក្រីក្រមួយនេះដែលស្ថិតក្រោម ការដាក់ទណ្ឌកម្ម អន្តរជាតិ ជាច្រើន លើអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង បានតស៊ូជាយូរមកហើយ ដើម្បីចិញ្ចឹមខ្លួនឯង ដោយទទួលរងនូវកង្វះខាតស្បៀងអាហាររ៉ាំរ៉ៃ។

កាលពីឆ្នាំមុន ជំងឺរាតត្បាតឆ្លងរាលដាល និងព្យុះរដូវក្តៅ និងទឹកជំនន់ជាបន្តបន្ទាប់ បានបន្ថែមសម្ពាធបន្ថែមទៀត លើសេដ្ឋកិច្ចជាតិ ហើយក្រុងព្យុងយ៉ាង បានសារភាពកាលពី ខែមុនថា ខ្លួនកំពុងដោះស្រាយ វិបត្តិ ស្បៀងអាហារបច្ចុប្បន្ន។

ប្រទេសកូរ៉េខាងជើង ត្រូវបានគេព្យាករថា នឹងផលិតគ្រាប់ធញ្ញជាតិ ជិតដល់កម្រិតមធ្យម ដែលមានចំនួន ៥,៦លានតោន នៅឆ្នាំនេះ នេះបើយោងតាម របាយការណ៍របស់អង្គការ FAO ។

របាយការណ៍នោះ បានបន្ថែមទៀតថា នោះគឺប្រហែល ១,១ លានតោន ដែលខ្វះ ដែលត្រូវការដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនទាំងមូល ហើយជាមួយនឹងការនាំចូលពាណិជ្ជកម្មដែលគ្រោងទុកជាផ្លូវការចំនួន ២០៥.០០០ តោន នោះប្រទេសកូរ៉េខាងជើង នឹងប្រឈមមុខ នឹងកង្វះស្បៀងអាហារ ប្រហែល ៨៦០.០០០ តោន៕

ប្រែសម្រួលៈ ណៃ តុលា

To Top