សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ១៤,១ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងដើមខែកក្កដាដោយសារតម្រូវការដ៏រឹងមាំ សម្រាប់បន្ទះឈីបរថយន្តអូតូ និងផលិតផលប្រេង។
យោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះមានចំនួន ១៥,១ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែកក្កដា ធៀបនឹង ១៣,២ ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ការនាំចេញរបស់ប្រទេសនេះ គ្រោងនឹងកើនឡើងដល់ ៩ ខែជាប់គ្នា ក្នុងខែកក្កដា ប្រសិនបើល្បឿនបច្ចុប្បន្ននៅតែបន្ត។ ការនាំចេញទៅក្រៅប្រទេសដែលមានចំនួនពាក់កណ្តាលនៃសេដ្ឋកិច្ចបានកើនឡើង ៣៩,៧ ភាគរយកាលពីខែមិថុនា។
ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៣៣,៣ ភាគរយ ដល់ ១៩ ពាន់លានដុល្លារ ដែលជាហេតុធ្វើឱ្យឱនភាពពាណិជ្ជកម្មមានចំនួន ៣,៩ ពាន់លានដុល្លារក្នុងអំឡុងពេលនេះ៕ ដោយ ឈូក បូរ៉ា