យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា គណៈរដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអ៊ែល នឹងដកហូតប្រាក់ចំណូលពន្ធចំនួន១៨០លានដុល្លារអាមេរិក ដែលខ្លួនបានប្រមូលកាលពីឆ្នាំមុន ក្នុងនាមអាជ្ញាធរប៉ាឡេស្ទីន ឬប្រហែល៧ភាគរយនៃចំណូលពន្ធសរុបរបស់ប៉ាឡេស្ទីន ដើម្បីទូទាត់ជាប្រាក់ចំណេញដែលបានបង់ដល់ពួកសកម្មប្រយុទ្ធ និងក្រុមគ្រួសាររបស់ពួកគេ ។
យោងតាមច្បាប់ឆ្នាំ២០១៨ អ៊ីស្រាអ៊ែល បានគណនាជារៀងរាល់ឆ្នាំថា ខ្លួនជឿថា អាជ្ញាធរប៉ាឡេស្ទីន បានចំណាយជាថវិកាដល់ពួកសកម្មប្រយុទ្ធ ហើយដកចំនួននោះពីពន្ធដែលខ្លួនបានប្រមូលក្នុងនាមប្រជាជនប៉ាឡេស្ទីន ។
ពន្ធដែលប្រមូលដោយអ៊ីស្រាអ៊ែល បង្កើតបានប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តការគ្រប់គ្រងខ្លួនឯងមានកំណត់នៅតំបន់វេសប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល ។
អ៊ីស្រាអ៊ែល ប្រមូលដើមទុនសម្រាប់ក្រុមសកម្មប្រយុទ្ធ និងក្រុមគ្រួសាររបស់ពួកគេនូវ “ការបង់ប្រាក់សម្រាប់ការសម្លាប់”ដែលជំរុញឱ្យមានអំពើហិង្សាកើតឡើង ។ ប្រជាជនប៉ាឡេស្ទីន ស្អប់បងប្អូនដែលជាប់គុករបស់ពួកគេជាវីរបុរសក្នុងការតស៊ូដើម្បីរដ្ឋឯករាជ្យមួយ និងក្រុមគ្រួសាររបស់ពួកគេដែលសមនឹងទទួលបានការគាំទ្រ ។
លោក Qadri Abu Baker ប្រធានកិច្ចការអ្នកទោសនៅអង្គការរំដោះប៉ាឡេស្ទីន បានហៅថា អ៊ីស្រាអ៊ែល វាយតម្លៃនូវបទឧក្រិដ្ឋ “ ភេរវកម្ម និងចោរកម្ម” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

