បរទេស៖ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនទើបបានផែនការសកម្ម៣ឆ្នាំព្រៀង ដើម្បីអភិវឌ្ឍលើឧស្សាហកម្មអ៊ីនធឺណេតរបស់ប្រទេស ដែលធ្វើការប៉ាន់ស្មានថា វិស័យនោះអាចមានទំហំទឹកប្រាក់ជាង២៥០ពាន់លានយ័ន ស្មើនឹង៣៨,៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៣។
សេចក្តីព្រាងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលអាជ្ញាធរចិនបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើការព្រាងច្បាប់ ដើម្បីគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង នូវការផ្ទុកទិន្នន័យ ការផ្ទេរទិន្នន័យ និងភាពឯកជននៃទិន្នន័យផ្ទាល់ខ្លួន។
តាមសេចក្តីរាយការណ៍ កាលពីចុងសប្ដាហ៍ រដ្ឋបាលអ៊ីនធឺណេតរបស់ប្រទេសចិន បានស្នើច្បាប់ព្រាង ដោយអំពាវនាវក្រុមហ៊ុនបច្ចេកវិទ្យាដែលសម្បូរដោយទិន្នន័យទាំងអស់ ដែលមានអ្នកប្រើលើស១នាក់នាក់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យឡើងវិញនូវសន្តិសុខ មុនពេលចុះបញ្ជីនៅបរទេស។
គួរបញ្ជាក់ថា សេចក្តីព្រៀងនោះ គឺត្រូវបានធ្វើឡើងក្រោយមានការស៊ើបអង្កេតផ្លូវច្បាប់ ចំពោះក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សចិន Didi Chuxing ពាក់ព័ន្ធការចោទប្រកាន់ពីបទរំលោភបំពានច្បាប់ទិន្នន័យឯកជន៕ប្រែសម្រួល៖ប៉ាង កុង