ព័ត៌មានអន្តរជាតិ

ពួកតាលីបង់អះអាងគ្រប់គ្រង ច្រកព្រំដែន ដ៏សំខាន់របស់អាហ្វហ្គានីស្ថាន ជាប់ប៉ាគីស្ថាន

បរទេស ៖ កងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់ បាននិយាយនៅថ្ងៃពុធនេះថា ក្រុមខ្លួនបានគ្រប់គ្រង លើច្រកជំនួញដ៏សំខាន់មួយ ដែលភ្ជាប់ប្រទេសប៉ាគីស្ថាន ជាមួយអាហ្វហ្គានីស្ថាន ភាគខាងត្បូង ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំង អាហ្វហ្គានីស្ថាន បានដកថយបោះបង់ ចោលច្រកឆ្លងកាត់ដ៏សំខាន់នេះ ។

ក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានទទូចថា ការវាយប្រហារទប់ទល់ ហើយកងកម្លាំងរដ្ឋាភិបាល បានធ្វើគ្រប់គ្រង ប៉ុន្តែប្រភពសន្តិសុខ ប៉ាគីស្ថាន បាននិយាយថា ទង់ពណ៌សរបស់ពួកតាលីបង់ កំពុងតែបក់ នៅពីលើទីក្រុង។

ស្ថានភាពទូទៅ នៅមិនទាន់អាចធ្វើការបញ្ជាក់ បាននៅពេលភ្លាមៗនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហោះរូបភាពនៃកងកម្លាំងពួកតាលីបង់ ដែលមើលទៅកំពុងសម្រាក នៅក្នុងកន្លែងដែលជា ទីក្រុងស្ថិតតាមព្រំដែន។

ប្រសិនបើត្រូវវបានបញ្ជាក់នោះ ការដណ្ដើមយក បានច្រកព្រំដែន Spin Boldak នេះ នឹងជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងចំណោមច្រកព្រំដែន និងផែស្ងួតដែលពួកតាលីបង់ ដណ្ដើមបាន នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗ នេះ ដោយពួកបះបោរកំពុងសម្លឹង បញ្ឈប់ប្រាក់ចំណូល ដ៏ចាំបាច់ពីរដ្ឋាភិបាល នៅទីក្រុងកាប៊ុល ទន្ទឹមនឹងការបំពេញ បន្ថែមឲ្យខ្លួនឯង ៕ ប្រែសម្រួល៖ប៉ាង កុង

To Top