បរទេស៖ ប្រធានសុខភាពសាធារណៈខេត្តលោក Kusak Kukiatikoon បាននិយាយនៅថ្ងៃពុធថា អ្នកទេសចរផ្សេងទៀតដែលបានទៅដល់ក្រោមកម្មវិធី Sandbox ត្រូវបានគេរកឃើញថាបានឆ្លងមេរោគ Covid-19 កាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនភ្ញៀវទេសចរ ដែលឆ្លងវីរុសសរុបកើនដល់ ៧ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Kusak បាននិយាយថា ករណីទី ៧ គឺជាស្ត្រីមកពីអាហ្វ្រិកខាងត្បូង ដែលជាមិត្តភក្តិរបស់បុរសអាហ្វ្រិកខាងត្បូង ម្នាក់ ដែលមុននេះត្រូវបានគេរកឃើញថា បានឆ្លងវីរុសនេះ។
ការឆ្លងជំងឺទាំង ៧ នាក់រហូតមកដល់ពេលនេះគឺ៖ បុរសម្នាក់មកពីប្រទេសអារ៉ាប់រួមអេមីរ៉ាត, ភ្ញៀវទេសចរស្រី ៣ នាក់មកពីប្រទេសមីយ៉ាន់ម៉ា, បុរសម្នាក់និងស្ត្រីម្នាក់មកពីអាហ្វ្រិកខាងត្បូង និងបុរសមកពីប្រទេសស្វីស៕ប្រែសម្រួលៈ ណៃ តុលា