បរទេស៖ សេតវិមានបាននិយាយថា ទីភ្នាក់ងារសហព័ន្ធក្នុង រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងតែចេញនូវវិធានការជាច្រើន ដើម្បីប្រយុទ្ធនឹងភាពចលាចល នៅក្នុងប្រទេសហៃទី ដោយរួមមានទាំងការធ្វើការងារ ជាមួយអាជ្ញាធរប្រទេសនេះ ដើម្បីដោះស្រាយលើករណីធ្វើឃាត លោកប្រធានាធិបតី Jovenel Moise។
អាជ្ញាធរហៃទី នៅពេលថ្មីៗនេះ បាននិយាយថា ប្រជាជនជាច្រើននាក់ ដែលយ៉ាងហោចមានបុរស មានសញ្ជាតិអាមេរិក ២នាក់ផង មានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាត់លោក Jovenel Moise កាលពីសប្ដាហ៍មុន។ ចំណែកការិយាល័យរដ្ឋបាល អនុវត្តច្បាប់ថ្នាំញៀនអាមេរិក បាននិយាយប្រាប់ថា ម្នាក់ក្នុងចំណោមជនសង្ស័យទាំងនោះ គឺជាអ្នកផ្តល់ព័ត៌មានសម្ងាត់ដល់ទីភ្នាក់ងារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអង្គារ សេតវិមានបាននិយាយថា ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខផ្ទៃប្រទេស នឹងផ្តល់ជំនួយដល់រដ្ឋាភិបាល នៃប្រទេសហៃទី ដើម្បីធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ លើករណីធ្វើឃាត ប្រធានាធិបតីនៃប្រទេសហៃទីនោះ។
តាមសេចក្តីរាយការណ៍ សេតវិមានបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “យើងនឹងបន្តគាំទ្រដល់អាជ្ញាធរ នៃប្រទេសហៃទី ក្នុងការពិនិត្យឡើងវិញលើអង្គហេតុ និងស្ថានភាពនៅជុំវិញ ការវាយប្រហារដ៏សាហាវនេះ” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
