ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារព្យុះរដូវរងា នៅរដ្ឋតិចសាស់ អាមេរិក កើនឡើងដល់ ២១០នាក់

តិចសាស់៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់បានរាយការណ៍ ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះរដូវរងារ ធ្ងន់ធ្ងរ នៅសហរដ្ឋអាមេរិក រដ្ឋតិចសាស់ បានឡើងដល់ ២១០នាក់នៅទូទាំងរដ្ឋ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងថា អ្នកស្លាប់ដែលទាក់ទង នឹងព្យុះនេះ ករណីស្លាប់ថ្មីចំនួន ៥៩នាក់ត្រូវបានបន្ថែមទៅចំនួនសរុប ខណៈប្រព័ន្ធផ្សព្វផ្សាយ បានដកស្រង់ការធ្វើបច្ចុប្បន្នភាពថ្មី ពីសេវាសុខភាពរដ្ឋ របស់រដ្ឋតិចសាស។

យោងតាមការធ្វើបច្ចុប្បន្នភាពនៅ Harris County ដែលជាទីក្រុងធំបំផុតទី ៤ របស់សហរដ្ឋអាមេរិក នៅហ៊ូស្តុន ត្រូវបានគេកត់ត្រាថាមានអ្នកស្លាប់ច្រើនបំផុតចំនួន ៤៣ នាក់បន្ទាប់មកគឺ Travis ខោនធីចំនួន ២៨នាក់ និង Dallas County ២០នាក់។

ការស្លាប់នេះបានកើតឡើង ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ហើយភាគច្រើននៃអ្នកស្លាប់ គឺមានជាប់ទាក់ទងនឹងការថយចុះនៃកម្តៅ។ មូលហេតុផ្សេងទៀតរួម មានការពុលកាបូនម៉ូណូអុកស៊ីត ការធ្វើឱ្យកាន់តែធ្ងន់ធ្ងរ នៃជំងឺរ៉ាំរ៉ៃ ការដួលរលំផ្ទះសម្បែង អគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ក្រុមមន្រ្តីបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើង ថែមទៀត នៅពេលដែលរបាយការណ៍ មរណភាព ត្រូវបានពិនិត្យឡើងវិញ ហើយមានព័ត៌មាន ជាច្រើនត្រូវបានប្រមូល។

ក្នុងកំឡុងពេលមានព្យុះរដូវរងា ដ៏ធំ នៅខែកុម្ភៈប្រជាជនតិចសាស់ រាប់លាននាក់ បានបាត់បង់ថាមពល អគ្គិសនីប្រើប្រាស់ អស់រយៈពេលជាច្រើនថ្ងៃ ហើយកង្វះថាមពលនាំ ឱ្យមានបញ្ហាផ្សេងៗ ដូចជាសេចក្តីជូនដំណឹង ស្ដីពី ទឹកក្ដៅ និងកង្វះស្បៀងអាហារ នៅតាមហាងលក់គ្រឿងទេស៕

ដោយ ឈូក បូរ៉ា

To Top