ព័ត៌មានអន្តរជាតិ

ក្រុមសិទ្ធិមនុស្សជំរុញ ឲ្យជប៉ុន បញ្ឈប់គម្រោង អចលនទ្រព្យនៅមីយ៉ានម៉ា

បរទេស៖ក្រុមសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យប្រទេសជប៉ុន លុបចោលគម្រោងអចលនទ្រព្យ ពាក់ព័ន្ធនឹងក្រសួងការពារជាតិរបស់ ប្រទេសមីយ៉ានម៉ា ដោយនិយាយថា គម្រោងនោះ មានជាប់ពាក់ព័ន្ធនឹងយោធា ដែលធ្វើការបង្រ្កាបយ៉ាងសាហាវ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈមក។

ក្រុមហ៊ុនឯកជនជប៉ុន និងអង្គភាពរដ្ឋមួយ តាមសេចក្តីរាយការណ៍ មានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍសណ្ឋាគារនិងការិយាល័យមានទំហំទឹកប្រាក់រាប់លានដុល្លារ នៅលើដីដែលកាន់កាប់ដោយ ក្រសួងការពារជាតិមីយ៉ានម៉ា។

យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមសិទ្ធិមនុស្ស ដែលរួមានទាំងទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ផងនោះ បាននិយាយថា ប្រទេសជប៉ុនបរាជ័យក្នុងការវាយតម្លៃហានិភ័យពាក់ព័ន្ធនឹងការធ្វើជំនួញ នៅក្នុងប្រទេសមីយ៉ានម៉ា។

លោក Yuka Kiguchi ជានាយកនៃទីភ្នាក់ងារឃ្លាំមើលតំបន់មេគង្គ បាននិយាយដោយសំដៅដល់កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសមីយ៉ានម៉ាយ៉ាងដូច្នេះថា “យើងថ្កោលទោសជាខ្លាំង ចំពោះការដែលមូលនិធិសាធារណៈរបស់ប្រទេសជប៉ុន បញ្ចប់នៅក្នុងដៃរបស់ ទីក្រុងតាតម៉ាដាវ”។
ក្រុមសិទ្ធិមនុស្សបាននិយាយាថា តាមរយៈការបង់ថ្លៃជួល គម្រោង Y Complex នឹងផ្តល់ផលប្រយោជន៍ដល់ក្រសួងការពារជាតិរបស់មីយ៉ានម៉ា ដែលគ្រប់គ្រងដោយយោធា ក្រោយរដ្ឋធម្មនុញ្ញរបស់ប្រទេស។

ប៉ុន្តែ ក្រុមហ៊ុននិងមន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ពួកគេគិតថា ការជួលដែលបង់ថ្លៃតាមរយៈអន្តរការី ជាចុងក្រោយនឹងធ្លាក់ដល់រដ្ឋាភិបាលរបស់ ប្រទេសមីយ៉ានម៉ា មិនមែនយោធានោះទេ៕ប្រែសម្រួល៖ប៉ាង កុង


To Top