ព័ត៌មានអន្តរជាតិ

ឈីលី រកឃើញអ្នកឆ្លងវីរុស កូរ៉ូណា ក្លាយពូជឈ្មោះថា Gamma ចំនួន១១ករណី

សាន់ទីយ៉ាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសឈីលី បានរកឃើញប្រភេទ វីរុសបង្កជំងឺកូវីដ-១៩ក្លាយពូជ Gamma នៅក្នុងឆ្នាំនេះ ដោយវីរុសនេះមានលក្ខណៈ រីករាលដាលខ្លាំងបំផុត នៅទូទាំងប្រទេស ហើយតំបន់ដីសណ្ត ដែលទើបមកដល់ថ្មី កំពុងប្រឈមនឹងបញ្ហាកាន់ តែខ្លាំងដោយសារ តែការឆ្លងជំងឺកាន់តែខ្លាំង ។

លោក Sergio Wehinger បណ្ឌិតផ្នែកវិទ្យាសាស្ត្រ ជីវវេជ្ជសាស្ត្រមក ពីសាកលវិទ្យាល័យឈីលី បានប្រាប់ដល់ស៊ិនហួ ថា” ឈីលី ស្ថិតក្នុងស្ថានភាពប្រកាស អាសន្ន ដូចបណ្តាប្រទេសដទៃទៀត ដែលមានការប្រែប្រួលជាច្រើន ។

លោក Wehinger បានផ្តល់អនុសាសន៍ថា ប្រទេសឈីលីសិក្សាបទ ពិសោធពីអន្តរជាតិ និង “មិនបន្ធូរបន្ថយការរឹតត្បិតឡើយ” ទោះបីជាមានការថយចុះ ជាប្រចាំនៃការឆ្លង ដែលបានគេរាយការណ៍ កាលពីខែមុន ដោយសារការបិទខ្ទប់ និងវិធានការគម្លាតសង្គម ក៏ដូចជាយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ-១៩ ។

ជាមួយនឹងករណី ដែលមានការថយចុះ ការរឹតត្បិតត្រូវបានបន្ធូរបន្ថយនៅក្នុងទីក្រុងមួយចំនួនដែលអាជីវកម្ម និងសាលារៀនកំពុងបើកដំណើរការឡើងវិញ ។ រដ្ឋាភិបាលក៏បានប្រកាសពីការរឹតត្បិតតិចតួច លើប្រជាជនជាង១១លាននាក់ ដែលត្រូវបានគេចាក់ថ្នាំ បង្ការរោគគ្រប់កម្រិត ។
រហូតមកដល់ពេលនេះ ប្រទេសឈីលីបានចុះបញ្ជី ដែលករណីឆ្លងចំនួន១.៥៩៤.៤៩៦នាក់ និងចំនួន អ្នកស្លាប់មាន ៣៤.២០៧ នាក់ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top