ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា “យើងត្រូវតែធ្វើសកម្មភាពរួមគ្នាចូលរួមកម្លាំង” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាករបស់វា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកពូទីន បានឲ្យដឹងខណៈកំពុងលើកឡើងអំពីការដកថយរបស់មេដឹកនាំសេដ្ឋកិច្ចក្រៅផ្លូវការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិកតាមរយៈវីដេអូ អំពីបញ្ហាភាពងាយស្រួល និងការចែកចាយឧបករណ៍តេស្ដ វ៉ាក់សាំង ថ្នាំ និងឧបករណ៍ការពារផ្ទាល់ខ្លួន មិនត្រូវបានដោះស្រាយនោះទេ។
លោកបានលើកឡើងថា“ ដោយមើលឃើញពីហានិភ័យខ្ពស់ ដែលកំពុងបន្ត យើងជឿជាក់ថាអាទិភាពរបស់យើង គឺបង្កើនទំហំនៃការចាក់វ៉ាក់សាំង”។
នៅចំពោះមុខជំងឺរាតត្បាតលោកពូទីន បានចាត់ទុកថា វាមានសារៈសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក ក្នុងការធ្វើឌីជីថលរួមមានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ក្នុងវិស័យសុខាភិបាល ការអប់រំ និងសុខុមាលភាពសង្គម។
លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតបរិយាកាស ប្រកបដោយតម្លាភាពព្យាករណ៍ និងមិនរើសអើង សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនៅទូទាំង តំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
ដោយ ឈូក បូរ៉ា