ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ពលរដ្ឋនៅអាស៊ី ប្រមាណជាង ២,៦លាននាក់ បាត់បង់ជីវិត ដោយសារការកើនឡើង និងថយចុះសីតុណ្ហភាព

បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថាមនុស្សស្លាប់ជាង ៥លាននាក់ ក្នុងនោះមានប្រមាណ២,៦លាននាក់ នៅអាស៊ី អាចត្រូវបានគេសន្និដ្ឋានថា មានសីតុណ្ហភាពក្តៅ និងត្រជាក់មិនធម្មតា ដែលកំពុងកើតមានជាទូទៅ ដោយសារតែការប្រែប្រួល អាកាសធាតុ ។

យោងតាមការស្រាវជ្រាវដំបូង ដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីសុខភាព Lancet Planetary Health កាលពីដើមខែនេះ ថា ការស្លាប់មាន៩,៤ភាគរយ នៃការស្លាប់ទូទាំងពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹង សីតុណ្ហភាពខ្លាំង ។ ភាគច្រើននៃពួកគេ គឺដោយសារតែអាកាស ធាតុត្រជាក់ ប៉ុន្តែការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរទៅៗ ហានិភ័យនៃកម្តៅដ៏គ្រោះថ្នាក់បំផុត ។

នៅអាស៊ីអាគ្នេយ៍ ការស្លាប់ប្រចាំឆ្នាំ ប្រហែល១៩០.០០០នាក់ ត្រូវបានបង្កឡើងដោយ “សីតុណ្ហភាពមិនអំណោយផល” ដោយប្រហែល៨៩ភាគរយ នៃអ្នកទាំងនោះគឺទាក់ទងនឹង អាកាសធាតុត្រជាក់ ។ ប៉ុន្តែនិន្នាការកំពុងផ្លាស់ប្តូរនៅក្នុង តំបន់ជាមួយនឹងការស្លាប់ ដែលទាក់ទងនឹងកម្តៅកើនឡើង ។

“សីតុណ្ហភាពត្រជាក់ គឺជាបញ្ហាធំជាងក្តៅ ។ ប៉ុន្តែជាមួយនឹងការប្រែប្រួលអាកាសធាតុ សីតុណ្ហភាពក្តៅនឹងកាន់តែធ្ងន់ទៅៗ” ។អ្នកនិពន្ធ និងជាសាស្ត្រចារ្យ ផ្នែកសុខភាពបរិស្ថានពិភពលោក និងជីវស្ថិតិនៅឯសកលវិទ្យាល័យ Monash University បានលើកឡើងដូច្នេះ ។

“ នេះអាចផ្តល់នូវព័ត៌មានល្អៗដល់កម្រិតផ្សេងៗគ្នា នៃរដ្ឋាភិបាលអំពីចំនួន មនុស្ស ដែលបានស្លាប់ដោយសារសីតុណ្ហភាព ក្តៅនិងត្រជាក់ ។ ពួកគេអាចបង្កើតផែនការ យុទ្ធសាស្ត្រដើម្បីការពារប្រជាជន របស់ពួកគេ នាពេលអនាគត” ។

“បច្ចុប្បន្ននេះខ្ញុំគិតថា មនុស្សជាច្រើនដឹងថា សីតុណ្ហភាពគឺជាគ្រោះថ្នាក់ដល់សុខភាពមនុស្ស ជាពិសេសកម្តៅខ្លាំង និងត្រជាក់ខ្លាំង។ យើងអាចផ្តល់ភស្តុតាងនេះ” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top