បរទេស៖នៅសប្តាហ៍នេះគណកម្មការទទួលបន្ទុក កិច្ចការងារសុវត្ថិភាពចំពោះអតិថិជន របស់អាមេរិកបានធ្វើការដាក់ពាក្យបណ្តឹងទៅលើ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ថាបានបន្តលក់ផលិតផលដែលអាចផ្តល់ផល គ្រោះថ្នាក់នៅលើវេបសាយរបស់ខ្លួន។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមផលិតផលទាំងនោះ ក៏មានទាំងឧបករណ៍ត្រួតពិនិត្យសារធាតុកាបូនម៉ូណូអុកស៊ីតដែលមិនដំណើរការ ផងព្រមទាំងខោអាវក្មេងៗជាច្រើនដែលអាចឆាបឆេះ និងជាពិសេសឧបករណ៍ផ្លំសក់ដល់ទៅជាង៤០ម៉ឺនគ្រឿងដែលអាចបង្កទៅជាការឆក់ដល់អ្នកប្រើប្រាស់ផងដែរ។
គណកម្មការដដែលបានបញ្ជាក់ដែរថា ពួកគេក៏ធ្លាប់បានបង្ខំឲ្យ Amazon ក្នុងការបញ្ចប់លក់ទំនិញនោះជច្រើនដងមកហើយនិងស្នើឲ្យក្រុមហ៊ុន ធ្វើការប្រមូលយកទំនិញដែល បានលក់ចេញមកវិញផងដែរជាមួយនឹងប្រាក់សំណងពេញលេង១០០ភាគរយ ប៉ុន្តែមិនបានទទួលលទ្ធផល៕
ប្រែសម្រួល៖ស៊ុនលី