បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យនេះ បានប្រកាសថា នឹងធ្វើការបង្កើនទីតាំងរឹតបន្តឹង ដែលក្នុងនោះរួមមានទាំងការកំណត់ នៃការធ្វើដំណើរផងដែរ ខណៈដែលចំនួន នៃការឆ្លងកូវីដ កាន់តែមានសន្ទុះខ្លាំងក្លាឡើង។
គិតត្រឹមថ្ងៃអាទិត្យ ប្រទេសថៃ រកឃើញករណីថ្មី ដល់ទៅ១១ ៣៩៧នាក់ និងចំនួនអ្នកស្លាប់ថ្មី១០១នាក់ ដែលចំនួននេះ បានធ្វើឲ្យករណីឆ្លងសរុប មានទៅដល់ ៤០៣ ៣៨៦នាក់ និងស្លាប់កើនទៅដល់ ៣ ៣៤១នាក់។
នៅក្នុងការរឹតបន្តឹងលើកនេះ គិតចាប់ពីថ្ងៃអង្គារ ទៅហាងទំនិញទាំងអស់នឹងត្រូវបិទ ខណៈដែលការធ្វើដំនើរចន្លោះពីម៉ោង៩យប់ ដល់ម៉ោង៤ភ្លឺ គឺមិនត្រូវបានអនុញ្ញាតិនោះទេ ហើយខេត្តចំនួន៣ ដែលត្រូវបានរដ្ឋាភិបាល ប្រកាសបន្ថែមការរឹតបន្តឹង ដូចជាអាយុធ្យា ឈុនបុរី និងឆាងឆេងសៅ៕ ប្រែសម្រួល៖ស៊ុនលី