ព័ត៌មានអន្តរជាតិ

អង្គការ OPEC និងសម្ពន្ធ័មិត្តរុស្ស៊ី ព្រមព្រៀងគ្នា បង្កើនទិន្នផលប្រេង ៤សែនបារ៉ែល ជារៀងរាល់ថ្ងៃ

បរទេស៖ អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ពន្ធមិត្តផលិតប្រេង ដឹកនាំដោយប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានព្រមព្រៀងគ្នាក្នុងទីក្រុងឌូបៃ ប្រទេសសហភាពអារ៉ាប់រួម បង្កើនការផលិតប្រេងក្នុងមួយថ្ងៃ ៤០០.០០០បារ៉ែល ក្នុងកិច្ចប្រឹងប្រែងបង្កើនសមត្ថភាពផលិត នៅមុនការរាតត្បាតជម្ងឺកូវីដ១៩ បានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០២០។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា បណ្ដាប្រទេសអ្នកផលិតប្រេងនានា នឹងបង្កើនការផលិតចាប់ផ្តើមពីខែក្រោយទៅ ហើយបន្តរហូតដល់ផ្នែក នៃចុងឆ្នាំ២០២២ ហើយស្ថានភាពទីផ្សារ នឹងត្រូវបានវាយតម្លៃនៅក្នុងខែធ្នូ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ OPEC+ បាននិយាយប្រាប់យ៉ាងដូច្នេះថា “សន្និសីទបានធ្វើការកត់សម្គាល់ថា តម្រូវការប្រេង កំពុងតែបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវសញ្ញាប្រសើរឡើង និងថា មូលដ្ឋានគ្រឹះទីផ្សារកំពុងតែបន្តរឹងមាំឡើង”។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ជាមួយសេដ្ឋកិច្ចមានភាពប្រសើរឡើង តម្លៃប្រេងនាពេលថ្មីៗនេះ មានការកើនឡើង ស្របពេលមានកង្វះខាត និងការពន្យាពេលនៃការផ្គត់ផ្គង់៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top