AFP៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បាននាំគ្នា ទៅលើកនិងប្រមូលសាពសព អ្នកជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុង យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ទីដែលមាន អ្នកកើតនិងអ្នកស្លាប់ ដោយសារជំងឺនេះ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។
ទីភ្នាក់ងារព័ត៌មានបារាំងអាអ្វេហប៉េ រាយការណ៍នៅថ្ងៃចន្ទនេះ ថា ក្រុមគ្រូពេទ្យរដ្ឋជាច្រើន បានសម្រេចចិត្តមិនមកធ្វើការ ក្រោយពីរដ្ឋប្រហារយោធា និងការបង្ក្រាបទៅលើហ្វូងបាតុករ ដែលជាហេតុធ្វើឱ្យមន្ទីរពេទ្យសាធារណ មិនមានបុគ្គលិកពេទ្យបំរើការ។