ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចអាល្លឺម៉ង់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពូជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខ ជូនលោកស្រី Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅតែកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកដែលបានបាត់ខ្លួននៅឡើយ ខណៈចំនួនអ្នកស្លាប់ ដោយទឹកជំនន់នៅប៊ែលហ្សិកកើនដល់ ៣១នាក់ និងបាត់ខ្លួន ១៦៣នាក់។ បណ្តាប្រទេសនៅអឺរ៉ុបដូចជា អាល្លម៉ង់ ប៊ែលហ្សិក និងហូឡង់ជាដើម សុទ្ធតែបានទទួលរងគ្រោះធម្មជាតិ ដ៏អាក្រក់កាលពីសប្តាហ៍មុននេះ ប៉ុន្តែមានតែអាល្លឺម៉ង់ និងប៊ែលហ្សិកប៉ុណ្ណោះ ដែលរងគ្រោះខ្លាំងជាងគេបំផុត៕

To Top